រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង (គ.អ.ឆ.ក.) បានដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមវេទិកាផ្កាថ្ម អន្តរជាតិលើកទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ចាប់ផ្តើមពីការគិតទៅកាន់អនាគត ការពារផ្កាថ្មតាមរយៈបច្ចេកវិទ្យា»

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (702)

ខេត្តហៃណាន ប្រទេសចិន៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង (គ.អ.ឆ.ក.) បានដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមវេទិកាផ្កាថ្ម អន្តរជាតិលើកទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ចាប់ផ្តើមពីការគិតទៅកាន់អនាគត ការពារផ្កាថ្មតាមរយៈបច្ចេកវិទ្យា» ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងសានយ៉ា នៃខេត្តហៃណាន ប្រទេសចិន។

វេទិកានេះរៀបចំដោយវិទ្យាស្ថានសមុទ្រចិនខាងត្បូងខេត្តហៃណាន នៃមហាសមុទ្រត្រូពិច ក្នុងគោលបំណងប្រមូលផ្តុំអ្នកស្រាវជ្រាវផ្នែកផ្កាថ្ម ដើម្បីចែករំលែកបទពិសោធន៍ របកគំហើញ និងស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹងការគ្រប់គ្រង និងស្រាវជ្រាវអំពីផ្កាថ្ម។ ក្នុងនោះខេត្តកោះកុងក៏មានកំណត់សម្គាល់មួយចំនួនជាវិជ្ជមាន មិនត្រឹមតែផ្កាថ្មនោះទេ ជីវចម្រុះ និងធនធានធម្មជាតិដ៏សំបូរបែបកំពុងតែបង្ហាញខ្លួននៅលើឆាកអន្តរជាតិ និងទាក់ទាញស្ថាប័នប្រតិបត្តិការផ្នែកគ្រប់គ្រងធនធានធម្មជាតិ និងសមុទ្រ មកចូលរួមសិក្សាស្រាវជ្រាវនៅខេត្តយើងនាពេលខាងមុខនេះ។

សូមជម្រាបផងដែរថា វេទិកាផ្កាថ្មអន្តរជាតិឆ្នាំនេះ មានការចូលរួមពីប្រទេសកម្ពុជា ចិន តៃវ៉ាន់ អូស្ត្រាលី ជប៉ុន ឥណ្ឌូនេស៊ី ថៃ តាមរយៈស្ថាប័នរដ្ឋ វិទ្យាស្ថាន និងសកលវិទ្យាល័យនានាជុំវិញពិភពលោក។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 4 ម៉ោងមុន