/ / /

រដ្ឋបាលមន្ទីរផែនការខេត្ត​ បានបេីកវគ្គបណ្តុះបណ្តាល​ ស្តីពីជំរឿនសេដ្ឋកិច្ច​ នៅព្រះរាជាណាចក្រកម្ពុជា​ ឆ្នាំ២០២២​ ដល់មន្ត្រីប្រចាំតំបន់​ មន្ត្រីជំនួយការតំបន់​ មន្ត្រីត្រួតពិនិត្យ​ និងមន្ត្រីសម្ភាសន៍។

ថ្ងៃអង្គារ​ ៦រោច​ ខែមាឃ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០២២

រដ្ឋបាលមន្ទីរផែនការខេត្ត​ បានបេីកវគ្គបណ្តុះបណ្តាល​ ស្តីពីជំរឿនសេដ្ឋកិច្ច​ នៅព្រះរាជាណាចក្រកម្ពុជា​ ឆ្នាំ២០២២​ ដែលមានរយៈពេល៤ថ្ងៃ​ ​ចាប់ពីថ្ងៃទី​ ២២-២៥​ ខែកុម្ភៈ​ ឆ្នាំ២០២២​ ដល់មន្ត្រីប្រចាំតំបន់​ មន្ត្រីជំនួយការតំបន់​ មន្ត្រីត្រួតពិនិត្យ​ និងមន្ត្រីសម្ភាសន៍​ ក្រោមអធិបតីភាព បណ្ឌិត​ អ៊ុក​ ភ័ក្ត្រា​ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង​។

ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ មានគោលបំណងប្រមូលទិន្នន័យបច្ចុប្បន្នភាពអំពី៖

– ស្ថានភាពនៃខឿនសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ(ឧស្សាហកម្ម និងសេវាកម្ម)

– ស្ថានភាពនៃសមភាពយេនឌ័រនៅក្នុងសកម្មភាពសេដ្ឋកិច្ចទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

– លក្ខណៈនៃប្រភេទអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពសេដ្ឋកិច្ច

– ចំនួនអង្គភាពសេដ្ឋកិច្ច(ខ្នាតតូច មធ្យម ខ្នាតធំ) និងចំនួនកម្លាំងពលកម្មនៃអង្គភាពទាំងនេះ

– ទិន្នន័យជាមូលដ្ឋានសម្រាប់ការគណនាតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ច(គណនេយ្យជាតិ និង ផលិតភាពនៃកម្លាំងពលកម្ម

– ផលប៉ះពាល់នៃជំងឺកូវីដ១៩ វិធានការ និងយន្តការកែតម្រូវចាំបាច់នានា សម្រាប់អាជីវកម្ម ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូរីដ១៩។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់