/ / /

លោក សំឃិត វៀន អភិបាលខេត្តស្តីទី តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់វ័យចំណាស់ពានរង្វាន់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី នៅសាលាបឋមសិក្សារស្មីសាមគ្គី

លោក សំឃិត វៀន អភិបាលខេត្តស្តីទី តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់វ័យចំណាស់ពានរង្វាន់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី នៅសាលាបឋមសិក្សារស្មីសាមគ្គី។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថា លោកជំទាវអភិបាលខេត្តកោះកុង និងស្វាមី បានរៀបចំជាពានរង្វាន់សម្រាប់បងប្អូន ជាកីឡាករវ័យចំណាស់ដែលមានអាយុចាប់ពី៤៣ ឆ្នាំឡើង ទាំងនេះក៏មានការសហការយ៉ាងល្អពីលោកអភិបាលរងក្រុង ដែលបានប្រមូលផ្តុំបងប្អូនងាកមកលេងកីឡា ដើម្បីសុខភាពទាំងអស់គ្នា ជាការរួមសាមគ្គីគ្នា ក្នុងការប្រកួត បង្កើនមិត្តភាព។ បងប្អូនត្រូវធ្វើការជាក្រុម ដើម្បីទទួលបានជ័យជំនះ ក្នុងការប្រកួត និងសម្រេចគោលដៅរួម របស់ក្រុម កីឡាពិតជានាំមកនូវសុខភាព មួយទៀតជាការបង្ហាញដល់យុវវ័យឲ្យនាំគ្នាមកលេងកីឡា ជៀសវាងពីការប្រព្រឹត្តខុសឆ្លងពីឧបាយមុខនានា។ លោកជំទាវអភិបាល និងស្វាមី បានផ្តួចផ្តើមជា ពានរង្វាន់ គឺដើម្បី ជាការលើកទឹកចិត្តដល់បងប្អូន ដែលមានអាយុច្រើន នាំគ្នាមកលេងកីឡាទាំងអស់គ្នា។ ទន្ទឹមនេះផងដែរ សូមបងប្អូនទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ទាំងក្នុងទីលាន និងក្នុងសហគមន៍៕
ថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ February 22, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់