រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី«ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍» និង«រួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន»

ប៉ុស្ដិ៍ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សហការ ជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្ដាប់ធ្នាប់ បានចុះផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៩ចំណុច នៅចំណុចសាលាបឋមសិក្សាស្មាច់មានជ័យ ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្ដីពី«ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍» និង«រួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន» ដោយមានការចូលរួមពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ លោកអនុភូមិ និង សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមចំនួន ៨៧ នាក់ ស្រី ៤៥ នាក់។

អត្ថបទទាក់ទង