/ / /

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជា អនុប្រធានគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ​ពិភាក្សា​ការងារលើការអនុវត្តផែនការលទ្ធកម្មសាធារណៈសម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១២ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជា អនុប្រធានគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ​ពិភាក្សា​ការងារលើការអនុវត្តផែនការលទ្ធកម្មសាធារណៈសម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកកោះកុង ដើម្បីពង្រឹងការអនុវត្តការងារមួយចំនួនរបស់គណៈកម្មាធិការលទ្ធកម្ម ឱ្យទទួលបាននូវប្រសិទ្ធផល និងប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត

កិច្ចប្រជុំ​នេះ លោកស្រីអភិបាលរង បានឱ្យក្រុមការងារបច្ចេកទេសធ្វើការពិនិត្យ និងសិក្សាលទ្ធភាពឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការអនុវត្តការងារស្របតាមនិតីវិធីណែនាំ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព

ក្នុងកិច្ចប្រជុំនោះ​មានការចូលរួមពីសមាជិក​គណៈកម្មាធិការ​លទ្ធកម្ម​ស្រុកកោះកុង​សរុបចំនួន ០៩នាក់ ស្រី ០១នាក់ នៅសាលប្រជុំ សាលាស្រុកកោះកុង។

ប្រភព ៖ គណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់