/ / /

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកជំទាវ ម៉ាន ចិន្ដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងវេទិកាស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា នៅវិទ្យាល័យចំទូទៅនិងបច្ចេកទេស តេជោសែន កោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកជំទាវ ម៉ាន ចិន្ដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងវេទិកាស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា នៅវិទ្យាល័យចំទូទៅនិងបច្ចេកទេស តេជោសែន កោះកុង

លោកអភិបាលរង បានលើកឡើងថា វេទិកានេះនឹងជួយបង្កើនចំណេះដឹងដល់យុវវ័យឲ្យចេះគ្រប់គ្រងអារម្មណ៍ពិបាកៗ ដើម្បីឈានទៅរកសុភមង្គលក្នុងគ្រួសារ។ វេទិកាថ្ងៃនេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ក្មួយៗសិស្សានុសិស្ស ព្រោះថាតាមរយៈសារអប់រំ ជាផ្នែកមួយដែលអាចឲ្យក្មួយៗយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តដើម្បីក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ យុវវ័យល្អ ចេះស្តាប់តំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យ។ ក្មួយៗ គឺជាធនធានដ៏សំខាន់មិនអាចកាត់ថ្លៃបាន និងជាទំពាំងស្នងឫស្សី ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន តាមរយៈការរួមចំណែកកាត់បន្ថយនូវការប្រព្រឹត្តអំពើហិង្សាលើស្ត្រី និងកុមារ ក៏ដូចជាកាត់បន្ថយនូវរាល់ទម្រង់អំពើហិង្សា ក្នុងគ្រួសារ និងក្នុងសង្គមជាតិទាំងមូល។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះការលើកកម្ពស់ សមភាពយេនឌ័រ ដែលក្រសួងកិច្ចការនារី សហការជាមួយក្រសួងស្ថាប័នពាក់ពន្ធ័ និងមន្ទីរកិច្ចការនារីខេត្ត សហការជាមួយមន្ទីរអង្គភាពពាក់ពន្ធ័ ដោយមានការគាំទ្រពីអង្គការជាតិ អន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍ អនុវត្តយ៉ាងរលូន និងសកម្មភាពទទួលបានផលវិជ្ជមាន ដើម្បីជម្រុញការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចបានតាមគោលបំណងដែលបានគ្រោងទុក។ ថ្វីត្បិតតែវិស័យកិច្ចការនារី មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែស្រ្តី និងក្មេងស្រីនៅប្រទេសកម្ពុជាដែលជាជនងាយរងគ្រោះ ជួបប្រទះបញ្ហាប្រឈម មួយចំនួននៅឡើយដូចជា ការរំលោភបំពានផ្លូវភេទ អំពើហិង្សា ការជួញដូរផ្លូវភេទ ការបោកបញ្ឆោត ការរើសអើងភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម។ ឆ្លើយតបទៅនឹងបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រុញការកសាងសមត្ថភាព បុរស ស្រ្តី យុវវ័យឲ្យដល់កម្រិតខ្ពស់ មានជាអាទិ៍ ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ការធ្វើឯកទេសកម្ម ជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិតខ្ពស់ ការធ្វើសុក្រិតការ រឺក្រិតការជំនាញបច្ចេកវិទ្យាព័តមាន និងភាសាបរទេស ព្រមទាំងការអប់រំក្រៅផ្លូវការ រួមមានសីលធម៌ និងគុណធម៌ផងដែរ ដើម្បីរួមចំណែក ឈានសម្រេចទៅបាននូវ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវប្រែក្លាយប្រទេសកម្ពុជាទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស អភិវឌ្ឍនៅឆ្នាំ២០៥០។ ខ្ញុំសូមគាំទ្រនូវរាល់សកម្មភាពដែលក្រសួងកិច្ចការនារី ក៏ដូចជា មន្ទីរកិច្ចការនារីខេត្ត បានអនុវត្ត និងសហការជាមួយក្រសួង ស្ថាប័នពាក់ពន្ធ័ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិកន្លងមកប្រកបដោយលទ្ធផលផ្លែផ្កា និងជាបន្តបន្ទាប់ទៅទៀត ក្នុងគោលដៅលើកស្ទួយស្រ្តី បុរស លើគ្រប់ផ្នែកគ្រប់វិស័យដើម្បីនាំមកនូវសុខសន្តិភាពភាពរុងរឿង និងសុខដុមរមនាក្នុងសង្គមដែលមានសីលធម៌ខ្ពស់ ព្រមទាំងខិតខំជម្រុញ លុបបំបាត់ឲ្យអស់នូវការរើសអើង គ្រប់សកម្មភាពសង្គមចំពោះស្ត្រី ដើម្បីឲ្យស្ត្រី និងបុរសមានលទ្ធភាព សហការគ្រប់សកម្មភាពក្នុងសង្គម៕
ថ្ងៃពុធ ១៤ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល March 2, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់