/ / /

ក្រុមគ្រួសាសពលោក អ៊ុំ តៀម ភេទប្រុស អាយុ៧២ឆ្នាំ ជានិវត្តន៍ជន(ជនពិការ) បានទទួលមរណៈភាព នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងនោះដែរក្រុមការងារបានប្រគល់ថវិកា រួមមានថវិកាបេឡាមរណ:សង្គ្រោះ និងថវិកាសប្បុរសជន

វរៈសេនីយ៍ត្រី កែវ វិបុល តំណាងឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុំ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណ:គម្មាធិការ ស.អ.ក ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ ស.អ.ក ស្រុក/ឃុំ ក្រុមប្រឹក្សាឃុំ សមាជិកភូមិ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសាសពលោក អ៊ុំ តៀម ភេទប្រុស អាយុ៧២ឆ្នាំ ជានិវត្តន៍ជន(ជនពិការ) បានទទួលមរណៈភាព កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ០៦:០០នាទីល្ងាច ស្លាប់ដោយសារជំងឺលើសឈាម នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងនោះដែរក្រុមការងារបានប្រគល់ថវិកា រួមមានថវិកាបេឡាមរណ:សង្គ្រោះ ចំនួន ៤,០០០,០០០រៀល(បួនលានរៀល) ថវិការបស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយស សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ចំនួន ៥០០,០០០រៀល(ប្រាំរយពាន់រៀល) និងថវិការបស់សប្បុរសជន ១,២២០,០០០រៀល (មួយលានពីររយម្ភៃពាន់រៀល) ព្រមទាំងអង្ករចំនួន១៥០គីឡូក្រាម មី១កេស និងទឹកត្រី២កេស។
ថ្ងៃពុធ ១៤ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល March 2, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់