រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ដ្រទូទាំងខេត្ត សូមសម្ដែងនូវអំណរសាទរឥតឧបមា ក្នុងថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គម្រប់ ៦៥ឆ្នាំ ឈានចូល ៦៦ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ដ្រទូទាំងខេត្ត សូមសម្ដែងនូវអំណរសាទរឥតឧបមា ក្នុងថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គម្រប់ ៦៥ឆ្នាំ ឈានចូល ៦៦ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។

នាឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសការស្វះស្វែងរក ជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជន របួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

អត្ថបទទាក់ទង