/ / /

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក បានចុះសួសុខទុក្ខ និងសាកសួ គ្រួសាររបស់ឈ្មោះ ជ.ណ ត្រូវជាម្ដាយ របស់កុមាររងគ្រោះដែលឪពុកបង្កើតឈ្មោះ ហ. ដ បានចាប់រំលោភសេពសន្ទវៈកូនស្រីបង្កើតរបស់ខ្លួនបានសំរេចទាំង០២នាក់

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក បានចុះសួសុខទុក្ខ និងសាកសួ គ្រួសាររបស់ឈ្មោះ ជ.ណ ត្រូវជាម្ដាយ របស់កុមាររងគ្រោះដែលឪពុកបង្កើតឈ្មោះ ហ. ដ បានចាប់រំលោភសេពសន្ទវៈកូនស្រីបង្កើតរបស់ខ្លួនបានសំរេចទាំង០២នាក់។

១-ឈ្មោះ ដ.ហ អាយុ១៥ឆ្នាំ

២-ឈ្មោះដ.វ អាយុ១០ឆ្នាំ នៅក្នុងអំឡុងខែ០៥ ឆ្នាំ២០២១ បានចាប់រំលោភកូនស្រី អាយុ១០ឆ្នាំ ច្រើនលើកជាប់ៗគ្នា ក្រោយមកទៀតបានចាប់រំលោភកូនស្រីខ្លួន អាយុ១៥ឆ្នាំបានសំរេច៣លើកទៀត រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ទើបម្តាយដឹងរឿងនេះ ហើយឡើងមកដាក់ពាក្យបណ្តឹង ។

ចំណែកឪពុកបានរត់គេចខ្លួនបាត់។ ឆ្លៀតពេលចុះសួសុខទុក្ខ និងសាកសួ បានឯកភាពគ្នាជួយសំរួលក្នុងការទទួលបន្ទុករបស់ម្ដាយដែលបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះជួលប្រកបរបលក់ឥវ៉ាន់តាមភូមិរកស៊ីចិញ្ចឹមកូនទាំង៥នាក់  ដោយមើលឃើញការលំបាកទាំងនេះក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកបានជួយចេញថ្លៃឈ្នួលផ្ទះចំនួន៦ខែ(កន្លះឆ្នាំ) ក្នុងនោះដែរលោកស្រី គ្រី សោភ័ណប្រធានក្រុមប្រឹក្សាស្រុកបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១០០.០០០រៀល(ដប់ម៉ឺនរៀល)ផងដែរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២

ខែមីនា 11, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ួង សំអឿន លោក ពេជ្រ បញ្ញាវុធ ប្រធាន អនុប្រធាន​ផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/08/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • ហេង គីមឆន/
    10/08/2026

    លោក អ៊ួង សំអឿន ប្រធាន​ផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “

  • ហេង គីមឆន/
    10/08/2026

    ពិធីបូជាសព ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា