/ / /

លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង បានសហការជាមួយកម្លាំងនគរបាលស្រុក ចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាពទាំង ០៧ចំនុច ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង។

រដ្ឋបាលស្រុកកោះកុង: ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង និងលោក អ៊ុំ យឺន អនុភូមិត្រពាំងរូង បានចូលរួមសហការជាមួយលោកវរសេនីយ៍ត្រី សេង ហាវ អធិការរង ទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង ចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោល នយោបាយ ភូមិ.ឃុំមានសុវត្ថិភាពទាំង ០៧ចំនុច ដល់ប្រជាពលរដ្ឋរស់នៅចំនុចអូរតាព្រហ្ម ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម៖

១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក

២.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ

៣.គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រី និងកុមារទាក់ទងនឹងយេនឌ័រ

៤.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ”៣ការពារ ៣កុំ” ជាប់ជានិច្ច ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ១៦នាក់ ស្រី ០៩នាក់ ។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់