រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាស្តីពី ” ការលើកកម្ពស់ផលិតផលខ្មែរ ” នៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង

ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ មន្ទីរពាណិជ្ជកម្ម បានចូលរួមសហការជាមួយ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាស្តីពី ការលើកកម្ពស់ផលិតផលខ្មែរ នៅសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុង ។ សិក្ខាសាលានេះមានការចូលរួមពី រដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធនិស្សិត ក្រុមហ៊ុន-សហគ្រាស អាជីវករ និងផលិតករ ។ ក្នុងនោះដែរក៏មានការតាំងបង្ហាញពីផលិតផលតាមបណ្តាខេត្តផ្សេងៗ និងផលិតផលដែលមានសក្តានុពលក្នុងខេត្តកោះកុងមួយចំនួនមានដូចជា៖ ស្រាចេក កាពិ បង្គាក្រៀម និងក្តាមថ្ម ។ សូមអរគុណ!

អត្ថបទទាក់ទង