/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយស្ដ្រីជា គ្រូបង្រៀន គ្រូពេទ្យ និងនិស្សិត ដើម្បីអបអរសាទរ ខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយស្ដ្រីជា គ្រូបង្រៀន គ្រូពេទ្យ និងនិស្សិត ដើម្បីអបអរសាទរ ខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២។

លោកជំទាវអភិបាលខេត្ត បានលើកឡើង ថ្ងៃនេះក្នុងនាមខ្ញុំជា អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយស គណៈកម្មការ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ខ្ញុំពិតជាមានកិត្តិយស និងក្ដីសោមនស្សរីករាយជាអនេក ដោយបានមកចូលរួមជាមួយ លោកជំទាវ លោកស្រី ប្អូនៗ ក្នុងឱកាសប្រារព្ធពិធី អបអរសាទរ ខួបលើកទី ១១១ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”។ ខ្ញុំសូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការងារសង្គមរបស់លោកជំទាវ លោកស្រី ជាពិសេសអ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន មានការមមាញឹកយ៉ាងខ្លាំង ដូចជាការផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺទូទៅ ក៏ដូចជាអ្នកជំងឺកូវីដ-១៩។ ក្នុងនោះផងដែរគ្រូបង្រៀន ក៏បានរួមចំណែកអប់រំ ណែនាំផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបណ្ដុះបណ្ដាល ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី។ ចំណែកប្អូននិស្សិតដែលជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ជក់យកនូវអ្វីដែលបានទទួលពីសាលា ដើម្បីធ្វើជាគ្រឹះរឹងមាំសម្រាប់អនាគតខ្លួនផ្ទាល់ និងដើម្បីអភិវឌ្ឍន៍ សង្គមជាតិឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកោះកុង និងជាសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារទាំងអស់ ដែលបានយកចិត្ត ទុកដាក់ជួយបង្កលក្ខណៈ និងគាំទ្រគ្រប់បែបយ៉ាងដល់គណៈកម្មការសាខាសមាគមនារីខេត្ត ឱ្យអាចដំណើរការសកម្មភាពរបស់ខ្លួនបានយ៉ាងរលូន៕

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី March 17, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់