/ / /

លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ និងជា​អនុប្រធាន​ក្រុមការងារ​ព័ត៌មានវិទ្យា​ស្រុកកោះកុង បានចូលរួមការសាកល្បង និងត្រៀមបច្ចេកទេសតាមប្រពន្ធ័បញ្ជូនសំឡេង និងរូបភាពពីចម្ងាយ(zoom) ជាមួយក្រុមការងារបច្ចេកទេសលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីត្រៀមរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយអនុវត្តជាផ្លូវការនូវកម្មវិធីជាតិរយ:ពេល ១០ឆ្នាំ

ស្រុកកោះកុង​ ៖ ព្រឹកថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំឆ្លូវ​ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដោយមានការចាត់តាំងពី​លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ និងជា​អនុប្រធាន​ក្រុមការងារ​ព័ត៌មានវិទ្យា​ស្រុកកោះកុង បានចូលរួមការសាកល្បង និងត្រៀមបច្ចេកទេសតាមប្រពន្ធ័បញ្ជូនសំឡេង និងរូបភាពពីចម្ងាយ(zoom) ជាមួយក្រុមការងារបច្ចេកទេសលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីត្រៀមរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយអនុវត្តជាផ្លូវការនូវកម្មវិធីជាតិរយ:ពេល ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ រយ:ពេល០១ថ្ងៃ ដែលត្រៀមធ្វើនៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  និងជាប្រធានគ.ជ.អ.ប ក្នុងពិធីបើក និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  ក្នុងពិធីបិទតាមតារៈប្រព័ន្ធZoom

គោលបំណងនៃការសាកល្បងរួមមាន
– រៀបចំឈ្មោះឲ្យស្របតាមការណែនាំ
– ពិនិត្យការរៀបចំទីតាំងសម្រាប់អ្នកចូលរួម
– ពិនិត្យការបញ្ជូនរូបភាព និងសម្លេង

សមាសភាពចូលរួម រដ្ឋបាលរាជធានី-ខេត្ត​ទាំង២៥ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសហការជាមួយអាជ្ញាធរឃុំថ្មស ចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំច្បាប់អនុញ្ញាតប្រកប អាជីវកម្មបើកភោជនីយដ្ឋានទេសចរណ៍ បើកផ្ទះសំណាក់ និងបើខារ៉ាអូខេ របស់ឈ្មោះ DAI YUELIN ស្ថិត នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោកស្រី ប៊ួយ ដានី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ខា លាងហុង ប្រធានអង្គភាពលទ្ធកម្ម បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ច ប្រជុំសាមញ្ញលេីកទី២៧​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តកោះកុង​

  • ហេង គីមឆន/
    12/08/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងឯកសារសំខាន់ៗ នៃគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាព ជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញក្រោមអធិបតីភាពឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាល និងលោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​លោក​ប្រធាន​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ចុះពិនិត្យ និង​ណែនាំ​បន្ថែម​ដល់​លោក​នាយក​បឋមសិក្សា​មណ្ឌល​សីមារាម និង​លោក​ស្រី​នាយិកា​សាលាបឋមសិក្សាប៉ាក់ខ្លង ស្ដីពី​ការ​រៀប​ចំ​ទីកន្លែង​ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ)