រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលសៀវភៅណែនាំ ស្តីពី មត្តេយ្យសិក្សាសហគមន៍ឃុំ សង្កាត់ ជូនដល់ រដ្ឋបាលស្រុកបូទុមសាគរ និង រដ្ឋបាលឃុំក្នុងស្រុក

ទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលសៀវភៅណែនាំ ស្តីពី មត្តេយ្យសិក្សាសហគមន៍ឃុំ សង្កាត់ ជូនដល់ រដ្ឋបាលស្រុកបូទុមសាគរ និង រដ្ឋបាលឃុំក្នុងស្រុក។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ក្នុងគោលបំណង ផ្តល់ជាចំណេះដឹង ជាមូលដ្ឋានដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងការពិចារណាបង្កើត កែលម្អ និងគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាពស្របទៅតាមមត្តេយ្យ សិក្សាសហគមន៍ដែលមានលក្ខណៈស្តង់ដា ដើម្បីជួយកុមារពីអាយុ ០៣ឆ្នាំ ដល់អាយុក្រោម០៦ឆ្នាំ ឲ្យទទួលបានសេវាអប់រំកុមារតូចប្រកបដោយសមធ៌ម និងបរិយាប័ន្ន សំដៅត្រៀមខ្លួនចូលរៀន នៅសាលាបឋមសិក្សា និងជួយកាត់បន្ថយអត្រារៀនត្រួតថ្នាក់ និងបោះបង់ការសិក្សានៅបឋមសិក្សា។

អត្ថបទទាក់ទង