រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ អមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពបណ្តុំអាជីវកម្មត្រីអណ្តែង នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

ក្រុមការងារអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត ដឹកនាំដោយលោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE បានអមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពបណ្តុំអាជីវកម្មត្រីអណ្តែង នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្នុងឱកាសនោះ ទីប្រឹក្សាគ្រប់គ្រងអនុកម្មបានធ្វើការរាយការណ៍ជាសង្ខេបអំពីស្ថានភាពទូទៅរបស់បណ្តុំអាជីវកម្ម និងផលត្រីដែលកសិករសមាជិកបណ្តុំទទួលបាន ដោយជាមធ្យមបានចំនួន ៥០ គ.ក ក្នុង ០១គ្រួសារ ដែលភាគច្រើនទុកហូប និងមួយចំនួនទៀតលក់ចែកចាយទៅអ្នកជិតខាង។ ដោយឡែកក៍មានកសិករមួយចំនួនទៀតបានរក្សាទុកដើម្បីធ្វើពូជ ដោយចាប់ត្រីដែលចិញ្ចឹមក្នុងតង់យកមកលែងចិញ្ចឹមក្នុងស្រះវិញ។

លោកជំទាវអភិបាលបានរីករាយ និងអបអរចំពោះសមិទ្ធផលដែលកសិករទទួលបាន និងស្នើសុំកម្មវិធី ASPIRE ពិនិត្យលទ្ធភាពជួយគាំទ្រពូជ និងបច្ចេកទេស ជូនដល់កសិករជាបន្តទៀត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង