រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការកត់ត្រាបញ្ជីស្នាម សម្រាប់ក្រុមកសិករអ្នកផលិត

ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការកត់ត្រាបញ្ជីស្នាម សម្រាប់ក្រុមកសិករអ្នកផលិត ដោយសហការ និងសម្របសម្រួលពីអង្គការ Save the Children ក្នុងគម្រោងស្ទៀរ (STEER)។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២២ មានអ្នកចូលរួមសរុប ៣៤នាក់ ស្រី ១៣នាក់។

កម្មវិធីនេះធ្វើនៅសាលប្រជុំវិទ្យាល័យបូទុមសាគរ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង