រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថវិកាបេឡាមរណសង្គ្រោះ និងថវិកាសប្បុរសជនព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនដល់គ្រួសារនៃសពលោក សៀម យួត(និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិ១ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ឧ/ត្រីទេព វណ្ឌីសមាជិកគណៈកម្មាធិការ ស អ កខេត្តដំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធាន គណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្តកោះកុង អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការស អ កស្រុកមណ្ឌលសីមា ប្រធានកិត្តិយសស អ កស្រុកមណ្ឌលសីមា ប្រធានកិត្តិយសស អ កឃុំបាក់ខ្លងនិងប្រធាន សាខាស អ កឃុំបាក់ខ្លង បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល។
ខ/ថវិកាសប្បុរសជនសរុបចំនួន ៧៥០០០០រៀល
១-លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិតិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល ។
២-ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុងបានឧបត្ថម្ភអង្ករចំនួន០២បាវតូច ទឹកត្រី១កេះ ទឹកស៊ីអុីវ១កេះនិងមី១កេះតូច។
៣-ថវិកាប្រធាន អនុប្រធានស អ កខេត្តចំនួន២៥០០០០រៀល។ ប្រគល់ជូនដល់គ្រួសារនៃសពលោក សៀម យួត(និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិ១ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ March 24, 2022

អត្ថបទទាក់ទង