រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា,ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល,ព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានក្រុមការងារសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង បានឧបត្ថម្ភថវិកាចំនួន ៣០,០០០រៀលដល់អ្នកស្រី ធុយ យ៉ាន អាយុ ៥២ ឆ្នាំ កំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!????????????
អរគុណសម្តេចពុកម៉ែ អគ្គស្ថាបនិកសន្តិភាព!????????????
អរគុណគណបក្សប្រជាជនកម្ពុជា!????????????
អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់!????????????
អរគុណឯកឧត្ដម ហ៊ុន ម៉ានិត!????????????
អរគុណឯកឧត្តម មុិញ បានកុសល!????????????
អរគុណឯកឧត្តម ខិញ ហង្សហួន!????????????
……………….????????????????????????????…………….
សកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំរបស់សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង

ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២
នៅវេលាម៉ោង ០៧:០០នាទីយប់

  • ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា,ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល,ព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានក្រុមការងារសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុងតំណាងព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង ជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធានក្រុមការងារសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងសមាជិក បាននិមន្តចុះសាកសួរសុខទុក្ខ ព្រះភិក្ខុ រស់ រីម ជាសមាជិកសកម្មសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្តខេត្តកោះកុង កំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រែអំបិល ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង និងបាននាំយកថវិកាចំនួន ២០០,០០០រៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្ត្រៃយ៏សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងសប្បុរសជនឧបត្ថម្ភដល់ព្រះភិក្ខុ រស់ រីម ។
    បន្ទាប់មក ក្រុមការងារក៏បានឧបត្ថម្ភថវិកាចំនួន ៣០,០០០រៀលដល់អ្នកស្រី ធុយ យ៉ាន អាយុ ៥២ ឆ្នាំ កំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកនេះផងដែរ។
    «««????????????????????????????????????????????????????????????»»»

សមាសភាពរួមមាន ៖

  • ព្រះកុសលមង្គល ហេងប៊ុនសាម
  • ព្រះភិក្ខុ មួន ជា
  • ព្រះភិក្ខុ រ៉េត វណ្ណី
  • លោកម្ចាស់ បុល វិបុត្រ
    »ក្រុមការងារបញ្ញវន្តក្មេងវត្ត (ស្មោះត្រង់ បម្រើ ការពារ) ជារៀងរហូត និងតគ្រប់ជំនាន់????????????????????????
  • ___
  • ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង