រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ប្រចាំស្នាក់ការល្បាតត្រពាំងរូង​ ដែនជម្រកសត្វព្រៃតាតៃ ចុះល្បាតបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅចំណុច​ ភូមិ​ត្រពាំងរូង​ ស្រុកកោះកុង ខេត្តកោះកុង

ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃ ប្រចាំការនៅស្នាក់ការល្បាតត្រពាំងរូង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាតទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិដោយម៉ូតូចំនួន០៣គ្រឿង និងថ្មើរជើងក្នុងដែនជម្រកសត្វព្រៃតាតៃ នៅចំណុច ភ្នំរូង ត្រង់និយាមកាលេខ (០៣១៦៩០០-១២៥៩៤៨៣) ស្ថិតនៅភូមិ ត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បានដកហូតរណារយន្ត (ធន់ធំ) ចំនួន ០១គ្រឿង ដែលម្ចាស់រត់គេចខ្លួនចូលព្រៃ (អញ្ញាត្តជន) ចំពោះវត្ថុតាង(រណារយន្ត)ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង ។

រៀបរាងដោយកញ្ញា មាស ស្រីល័ក្ខ

អត្ថបទទាក់ទង