/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំ គណៈអភិបាល និង មន្ត្រីក្រោមឱវាទ អមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមពិធីការផ្តល់អំណោយថ្នាំពេទ្យ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់លោកយាយ លោកតា ពុកម៉ែ អ៊ុំ ពូ មីង បងប្អូន ប្រុស ស្រី និងក្មួយៗ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំផ្ទាល់ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជា រដ្ឋលេខាធិការក្រសួងផែនការ នៅទីតាំង អនុវិទ្យាល័យ ហ៊ុន សែន តានូន ស្ថិភូមិបាក់រនាស់

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំគណៈអភិបាល និង មន្ត្រីក្រោមឱវាទ អមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមពិធីការផ្តល់អំណោយថ្នាំពេទ្យ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់លោកយាយ លោកតា ពុកម៉ែ អ៊ុំ ពូ មីង បងប្អូន ប្រុស ស្រី និងក្មួយៗ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំផ្ទាល់ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជា រដ្ឋលេខាធិការក្រសួងផែនការ នៅទីតាំង អនុវិទ្យាល័យ ហ៊ុន សែន តានូន ស្ថិភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួម ពី វិជ្ជបណ្ឌិតជាច្រើន ដែលមានជំនាញច្បាស់លាស់កងកម្លាំង មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងលោកយាយ លោកតា ពុកម៉ែ អ៊ុំពូមីង បងប្អូនប្រុសស្រី និងក្មួយៗទាំងអស់ នៅក្នុងស្រុកបូទុមសាគរ ។

នាឱកាសនោះផងដែរ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជារដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍ថា ការបង្កើតកម្មវិធីនកម្មវិធីនេះឡើងក្នុងគោលបំណង :

-អប់រំផ្សព្វផ្សាយបង្ការកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស រៀនរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី វិធានការរបស់សុខាភិបាល “៣ការពារ ៣កុំ” សង្គ្រោះបឋម មានចែកម៉ាស់ អាកុល រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ។ 

-ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺពូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាព មាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោមអេកូសាស្ត្រ វាស់ចង្វាក់បេះដូង ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស…។ល។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

—————————

ថ្ងៃអាទិត្យ ១០ រោច ខែផល្គុន ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២

March 27, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/08/2026

    លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង តំណាងរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យការស្នើសូមសាងសង់អាគារទទួលបញ្ញើអីវ៉ាន់ ១កន្លែង របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    12/08/2026

    លោកឧត្តមសេនីយ៍ត្រី កិក ចំរើន ស្នងការរង ផែនការងារសន្តិសុខ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    12/08/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    លោក ភ្លួង សួង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មមានហានិភ័យ

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនិងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់