រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមសិក្ខាសាលាវគ្គសិក្សារៀនសូត្រ និងឆ្លុះបញ្ចាំងការអនុវត្ត ប្រចាំឆ្នាំទី៣ របស់គម្រោងស្ទៀរ (STEER)

ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២

លោក សុខ សំអាត អនុប្រធានមន្ទីរ រួមទាំងមន្ត្រីជំនាញមន្ទីរកសិកម្ម ចំនួន ១០រូប បានចូលរួមសិក្ខាសាលាវគ្គសិក្សារៀនសូត្រ និងឆ្លុះបញ្ចាំងការអនុវត្ត ប្រចាំឆ្នាំទី៣ របស់គម្រោងស្ទៀរ (STEER) ក្រោមអធិបតីភាពលោក អន សុធារិទ្ធិ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ ដែលមានសមាសភាពចូលរួមសរុបចំនួន ៥០នាក់ ស្រី ១៥នាក់។

សិក្ខាសាលានេះសម្របសម្រួលពីអង្គការ Save the Children និងអង្គការ IDE មានរយៈពេល ០២ថ្ងៃ ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

សិក្ខាសាលានេះមានគោលបំណងដើម្បីប្រមូលបានពត៌មាន សមិទ្ធិផល ឧបសគ្គ និងការរៀនសូត្រឆ្លុះបញ្ចាំងនានានៃការអនុវត្តន៍ប្រចាំឆ្នាំទី៣ (២០២១-២០២២) សម្រាប់ធ្វើសេចក្តីសម្រេចចិត្តគាំទ្រគម្រោងបន្ត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង