លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានចូលរួមសិក្ខាសាលា តាមអនឡាញ Video Conference ស្តីពីតួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ ទន្លេរតែមួយ អនាគតតែមួយ ក្រោមអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ ឡាងឆាង ឆ្នាំ២០២២-២០២៣ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលានេះឡើង នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានអ្នកសារព័ត៌មាននៃអង្គភាពជាច្រើន មកពី០៦ប្រទេសចូលរួមសិក្ខាសាលាផ្ទាល់ និងតាមអនឡាញ ក្នុងនោះមាន
÷ ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងកម្ពុជា។ ដោយឡែកមន្ត្រីនៃមន្ទីរព័ត៌មានរាជធានី ខេត្តទាំង២៥ ចំនួន០២រូប ក្នុងមួយរាជធានី ខេត្ត បានចូលរួមក្នុងសិក្ខាសាលានេះតាមអនឡាញ Video Conference ផងដែរ។








