/ / /

អាជ្ញាធរខេត្តកោះកុង ជួបពិភាក្សាការងារ ជាមួយក្រុមប្រជាពលរដ្ឋ ៣០គ្រួសារ ដែលមានទំនាស់ដីធ្លីរ៉ាំរៃជាមួយក្រុមហ៊ុនយូញៀន ឌីវែលឡុបមែន គ្រុប ខូអិលធីឌី

លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានជួបពិភាក្សាការងារ ជាមួយក្រុមប្រជាពលរដ្ឋ ៣០គ្រួសារ ដែលមានទំនាស់ដីធ្លីរ៉ាំរៃជាមួយក្រុមហ៊ុនយូញៀន ឌីវែលឡុបមែន គ្រុប ខូអិលធីឌី ស្ថិតនៅស្រុកគិរីសាគរ និងស្រុកបូទុមសាគរ នៃខេត្តកោះកុង។ ក្រុមប្រជាពលរដ្ឋ ៣០គ្រួសារនេះ គឺជាក្រុមប្រជាពលរដ្ឋក្រៅមូលដ្ឋាន ដឹកដោយឈ្មោះ សាំង ពុយ, ទិត្យ ទែន, វ៉ែន ហួត, រស់ សុផល, សែម ធី និងឈ្មោះ ឆៃ គីមធុច ជាតំណាង។

ក្នុងកិច្ចពិភាក្សា ក្រុមនេះ មានលើកស្នើមករដ្ឋបាលខេត្ត ដើម្បីធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ជាតិ (ក្រសួង ស្ថាប័នមានសមត្ថកិច្ចដោះស្រាយ) នូវជម្រើសដោះស្រាយចំនួន ០២ សម្រាប់ដោះស្រាយឲ្យក្រុម រួមមាន ÷
-ទី១: ស្នើឲ្យមានក្រុមការងារចុះស្រង់យកដំណោះស្រាយតាមគ្រួសារនីមួយៗ ឬ
-ទី២: ស្នើដោះស្រាយដោយគិតតាមសមាមាត្រដីដែលរងការប៉ះពាល់

ចំពោះបញ្ហាផ្សេងៗ ក្រុមនេះ បានលើកផងដែរ នូវ÷
-ការបាត់ឈ្មោះប្រជាពលរដ្ឋចំនួន ៧គ្រួសារពីបញ្ជីដោះស្រាយជូនក្រុម ១៨៤គ្រួសារ(ទំនាស់ឃុំព្រែកខ្សាច់) លើកឡើងដោយឈ្មោះ រស់ សុខផល និង វ៉ែន ហួត
-ប្រជាពលរដ្ឋ ០៤គ្រួសារ ត្រូវបានកំណត់ប្រភេទខុស ដើម្បីទទួលសំណងគោលនយោបាយ គួរប្តូរពីប្រភេទទី២ ទៅប្រភេទទី១ លើកឡើងដោយឈ្មោះ ទិត្យ ទែន
-ប្រជាពលរដ្ឋក្រៅមូលដ្ឋានចំនួន០១គ្រួសារ នៃក្រុមនេះ គួរទទួលការដោះស្រាយដូចប្រជាពលរដ្ឋប្រភេទទី២ លើកឡើងដោយឈ្មោះ ឆៃ គីមធុច

ជាលទ្ធផល នៃកិច្ចពិភាក្សា÷
-ចំពោះសំណើទាំងពីរជម្រើសរបស់ក្រុមនេះ ដែលបានលើកស្នើឡើង រដ្ឋបាលខេត្ត សូមទទួលយក និងធ្វើសេចក្តីរាយការណ៍ថ្នាក់ជាតិ (ក្រសួង ស្ថាប័នមានសមត្ថកិច្ចដោះស្រាយ) ដើម្បីពិនិត្យ។
-ចំពោះការបាត់ឈ្មោះប្រជាពលរដ្ឋពីបញ្ជីដោះស្រាយក្រុម ១៨៤ ខ្ញុំបានស្នើឲ្យឈ្មោះ រស់ សុខផល ថតចម្លងបញ្ជីឯកសារដើម្បីធ្វើការផ្ទៀងផ្ទាត់ និងចំពោះការកំណត់ប្រភេទ ស្នើឲ្យឈ្មោះ ទិត្យ ទែន យកទៅពិភាក្សាបន្តជាមួយក្រុមគ្រួសារ ថាទទួល ឬមិនទទួល ប្រសិនបើមានការកំណត់ជាថ្មី។
-ដោយឡែក ចំពោះប្រជាពលរដ្ឋខុសឃុំ ស្រុក ខេត្ត និងប្រទេស មិនមានគោលការណ៍ដោះស្រាយឡើយ៕

ថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ March 29, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសហការជាមួយអាជ្ញាធរឃុំថ្មស ចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំច្បាប់អនុញ្ញាតប្រកប អាជីវកម្មបើកភោជនីយដ្ឋានទេសចរណ៍ បើកផ្ទះសំណាក់ និងបើខារ៉ាអូខេ របស់ឈ្មោះ DAI YUELIN ស្ថិត នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោកស្រី ប៊ួយ ដានី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ខា លាងហុង ប្រធានអង្គភាពលទ្ធកម្ម បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ច ប្រជុំសាមញ្ញលេីកទី២៧​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តកោះកុង​

  • ហេង គីមឆន/
    12/08/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងឯកសារសំខាន់ៗ នៃគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាព ជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញក្រោមអធិបតីភាពឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាល និងលោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​លោក​ប្រធាន​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ចុះពិនិត្យ និង​ណែនាំ​បន្ថែម​ដល់​លោក​នាយក​បឋមសិក្សា​មណ្ឌល​សីមារាម និង​លោក​ស្រី​នាយិកា​សាលាបឋមសិក្សាប៉ាក់ខ្លង ស្ដីពី​ការ​រៀប​ចំ​ទីកន្លែង​ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ)