រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម ឡេ មិញ អ៉ី ប្រធានគណៈកម្មាធិការអធិការកិច្ចបក្ស ខេត្តកាម៉ៅ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីជួបសំណេះសំណាល និងជូនពរឆ្នាំថ្មី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម ឡេ មិញ អ៉ី ប្រធានគណៈកម្មាធិការអធិការកិច្ចបក្ស ខេត្តកាម៉ៅ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីជួបសំណេះសំណាល និងជូនពរឆ្នាំថ្មី។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងតាងនាមឱ្យក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងជំនួសមុខឱ្យប្រជាជនខេត្តកោះកុងទាំងអស់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីរីករាយក្រៃលែងចំពោះ វត្តមានរបស់ ឯកឧត្តម ឡ មិញអ៉ី ប្រធានគណៈកម្មាធិការអធិការកិច្ចបក្ស ខេត្តកាម៉ៅ និងសហការី ដែលបានអញ្ជើញមកជួបសំណេះសំណាល និងជូនពរនាងខ្ញុំ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាជនខេត្តកោះកុងទាំងអស់ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ នាពេលខាងមុខនេះ។ ឯកឧត្តម ជាទីគោរពរាប់អាន! បណ្តាឆ្នាំកន្លងមក ការទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម (ខេត្តកោះកុង-ខេត្ត កាម៉ៅ) ត្រូវបានពង្រឹងចំណងមិត្តភាព និងមានទំនាក់ទំនងដ៏ល្អប្រសើរលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បើទោះបីជាប្រទេសយើងទាំងពីរ(កម្ពុជា-វៀតណាម) មានការមមាញឹកខ្លាំងជាមួយនឹង ការងារទូទៅ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលជាសាកលក៏ដោយ ក៏ខេត្តយើងទាំងពីរនៅតែបន្តកិច្ចទំនាក់ទំនង និងតែងតែបានអបអរសាទរ និងជូនពរគ្នាទៅវិញទៅមក តាមរយៈការអញ្ជើញជូនពរផ្ទាល់ ឬជាសារលិខិតជូនពរ ជាពិសេស ថ្ងៃនេះផ្ទាល់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ឯកឧត្តម និងសហការី បានអញ្ជើញ មកជួបសំណេះសំណាល និងជូនពរនាងខ្ញុំ និងថ្នាក់ដឹកនាំ ដោយផ្ទាល់ នៅលើទឹកដីខេត្តកោះកុង។ នាងខ្ញុំនៅចងចាំថា កាលពីថ្ងៃទី១០ ដល់១៣ ខែធ្នូ ឆ្នាំ២០១៩ ប្រតិភូខេត្ត កោះកុងដែលដឹកនាំដោយនាងខ្ញុំផ្ទាល់ ត្រូវបាន ឯកឧត្តម ប្រធានគណៈកម្មាការប្រជាជន ខេត្តកាម៉ៅ អញ្ជើញទៅទស្សនកិច្ចផ្លូវការ ដើម្បីចូលរួមទិវាទេសចរណ៍វប្បធម៌កាម៉ៅ២០១៩ នៅខេត្ដកាម៉ៅ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលពេលនោះ គឺជាលើកទី១ ហើយ ដែលនាងខ្ញុំ និងសហការីមានឱកាសបានស្គាល់ពីស្ថានភាពទូទៅ និងការរស់នៅរបស់ប្រជាជន ខេត្តកាម៉ៅ និងកាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បានផ្ញើសារលិខិត ជូនពរ និងកាដូ ជូនទៅ ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជន ខេត្តកាម៉ៅ ដើម្បីអបអរ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិវៀតណាម នាងខ្ញុំសង្ឃឹមថា បន្ទាប់ពី ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានភាពធូរស្រាលល្អប្រសើរឡើងវិញ នាងខ្ញុំ និងសហការី នឹងមានឱកាសបានទៅទស្សនកិច្ច នៅខេត្តកាម៉ៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកស្ទួយជីវភាពប្រជាជន នៃខេត្តយើងទាំងពីរ ឱ្យបានកាន់តែល្អប្រសើ៕
ថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល April 1, 2022

អត្ថបទទាក់ទង