លោក ខេង គង់ នាយករងរដ្ឋបាល សាលាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារចំរុះ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ និងសមាជិកភូមិ ដើម្បីចុះពិនិត្យទីតាំង និងហាមឃាត់ការចាក់បំពេញអាចម៍ដី នៅភូមិចម្លងគោ ឃុំថ្មស ដែលបងប្អូនប្រជាពលរដ្ឋ មិនបានសុំច្បាប់ពីអាជ្ញាធរ។







