រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ចេង មុនីរិទ្ធ អភិបាលស្រុក បានចាត់លោក ជា ប៊ុនធឿន អភិបាលរងស្រុក បានដឹកបញ្ជូនអ្នកជំងឺ ចំនួន ៣នាក់ មកពីឃុំកោះស្ដេចមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ព្រមទាំងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១០០.០០០រៀល ជូនដល់សាច់ញ្ញាតិអ្នកជម្ងឺសម្រាប់ចំណាយផ្សេងៗក្នុងពេលមើលថែអ្នកជម្ងឺ៕

ក្នុងនោះមានអ្នកជំងឺចំនួន ០៣នាក់ ត្រូវពិនិត្យនិងតាមដានជំងឺបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយលោកជំទាវអភិបាលខេត្តទទួលរាប់រងចំពោះចំណាយហូបចុកប្រចាំថ្ងៃរបស់អ្នកជំងឺនិងអ្នកកំដរ នឹងការព្យាបាលអ្នកជម្ងឺទាំង៣នាក់ដោយមិនគិតកម្រៃ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ៕
………………………………………………………….
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ March 31, 2022

អត្ថបទទាក់ទង