រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងនាំយកនូវថវិកាមួយចំនួនពីលោកជំទាវអភិបាលខេត្ត ជូនដល់អ្នកជំងឺចំនួនពីរនាក់ទៀត ដែលមានបញ្ហាស្លាប់មួយចំហៀងខ្លួនដោយសារផលវិបាក នៃជំងឺលើសសំពាធឈាម(stroke)

លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងនាំយកនូវថវិកាមួយចំនួនពីលោកជំទាវអភិបាលខេត្ត ជូនដល់អ្នកជំងឺចំនួនពីរនាក់ទៀត ដែលមានបញ្ហាស្លាប់មួយចំហៀងខ្លួនដោយសារផលវិបាក នៃជំងឺលើសសំពាធឈាម(stroke) ដែលអាជ្ញាធរស្រុកគីរីសាគរ បញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តកោះកុង បន្ទាប់ពីត្រូវបានពិនិត្យ រកឃើញដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ កាលពីពេលកន្លងទៅថ្មីៗនេះ។
ថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល April 1, 2022

អត្ថបទទាក់ទង