/ / /

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងសហការី បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូ គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានប្រតិភូ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងសហការី បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូ គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានប្រតិភូ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ព្រមទាំងសហការី និងនាងខ្លួនខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួលស្វាគមន៍គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ ឌី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញចុះមកបំពេញបេសកកម្ម ដើម្បីស្វែងយល់អំពី ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានារបស់ខេត្តកោះកុង នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ នាងខ្ញុំសូមជម្រាបជូន លោកជំទាវប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភាព និងប្រតិភូ បានជ្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល និង ទ្ធផលខ្លះៗនៃខេត្តកោះកុង ដូចតទៅ ខេត្តកោះកុង មានទីតាំងនៅភាគនិរតី នៃប្រទេសកម្ពុជា មានចម្ងាយ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ ខាងលិចជាប់នឹង ប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ និងខាងត្បូងជាប់នឹងខេត្តព្រះសីហនុនិងសមុទ្រ។ ខេត្តកោះកុង មានផ្ទៃដីសរុប១០,០៤៥គីឡូម៉ែត្រការ៉េ (ដប់ពាន់ សូន្យរយ សែសិប ប្រាំគីឡូម៉ែត្រការ៉េ)។ ដែនដីរដ្ឋបាលខេត្ត ត្រូវបានចែកជាក្រុង១មាន៣សង្កាត់ ស្រុក៦មាន២៦ឃុំ និងមានភូមិសរុបចំនួន១១៩ភូមិ។ នៅទូទាំងខេត្ត មានគ្រួសារសរុបចំនួន ២៩,១៩៩គ្រួសារ (ម្ភៃ ប្រាំបួនពាន់ មួយរយកៅសិបប្រាំបួន គ្រួសារ) មានមនុស្សសរុប ១៣៣,៣៨៦នាក់ (មួយរយ សាមសិបបីពាន់ បីរយប៉ែតសិបប្រាំមួយនាក់) ស្ត្រី ៦៦,៤៧១នាក់ (ហុកសិបប្រាំមួយពាន់ បួនរយចិតសិបមួយនាក់) និងមានដង់ស៊ីតេប្រជាជន១២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ មុខរបរ សំខាន់ៗរបស់ប្រជាពលរដ្ឋ គឺពឹងផ្អែកលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យសេវាកម្ម ការធ្វើនេសាទ ជំនួញជួញដូរ រកអនុផលព្រៃឈើ វារីវិប្បកម្ម និងធ្វើកម្មកររោងចក្រ។ ខេត្តកោះកុង ជាខេត្តមួយនៅជាប់ព្រំដែននៃប្រទេសថៃ ព្រមទាំងមានសក្តានុពល មួយចំនួនដែលអាចបម្រើឲ្យវិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ដែល រួមមាន៖
-ផ្លូវជាតិលេខ៤៨ និងស្ពានឆ្លងដៃព្រែកធំៗចំនួន០៥កន្លែង ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់ខេត្តកោះកុង
-មាត់ច្រកអន្តរជាតិចាំយាម
-មានសណ្ឋាគារលំដាប់ផ្កាយប្រាំ នៅជាប់មាត់សមុទ្រ និងជាប់ព្រំដែន តំបន់សេដ្ឋកិច្ចពិសេសនាងកុក ទំហំ ៣៣៦ហិកតា ស្ថិតនៅស្រុកមណ្ឌលសីមា
-តំបន់សេដ្ឋកិច្ចពិសេសកិរីសាគរកោះកុង ទំហំ ២,២០០ហិកតា និង៦៥អាស្ថិតនៅ ស្រុកគិរីសាគរ
-ខេត្តកោះកុងមានកោះតូចធំចំនួន ២៣កោះ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន០៥ ក្នុង នោះមានកោះចំនួន០៩ ដែលមានផ្កាថ្ម និងមានកោះចំនួន១៧ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគ។
-តំបន់វិស្សមកាលតារាសាគរកោះស្តេច មានទីលានវាយកូនហ្គោលខ្នាតអន្តរជាតិ សណ្ឋាគារ ប៉ងហ្គាឡូ ព្រលានយន្តហោះខ្នាតអន្តរជាតិ គម្រោងឈូងសមុទ្រឡងបេយ៍ កំពង់ផែសមុទ្រទឹកជ្រៅ ស្ថិតនៅស្រុកគីរីសារ និងស្រុកបូទុមសាគរ របស់ក្រុមហ៊ុនយូញៀន ឌីវើឡុបមេន គ្រុប ខូអិលធីឌី (Union Development Group Co., Ltd)។
-កំពង់ផែទំហំ ៤០០ម៉ែត្រ គុណនឹង១,៦០០ម៉ែត្រ ជម្រៅទឹកប្រមាណជា១៣ម៉ែត្រ អភិវឌ្ឍដោយក្រុមហ៊ុនអិល វាយ ភី គ្រុប ស្ថិតនៅក្នុងឃុំ ព្រែកខ្សាច់ ស្រុកគិរីសាគរ។
-តំបន់ឆ្នេរប្រវែង ២១៧គ.ម លាតសន្ធឹងពីចំណុចជ្រោយស្វាយ ស្រុកស្រែអំបិល ដល់ចំណុចចាំយាម ត្រូវបានជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោក និងត្រូវបានប្រសិទ្ធនាមថាឆ្នេរសមុទ្រកម្ពុជា”តាររះនាទិសនិរតី”។
-តំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាង មានទំហំ ១២,០០០ហិកតា
-វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម អនុភាព ៣៣៨មេហ្គាវ៉ាត់ វារីអគ្គិសនីស្ទឹងតាតៃក្រោម អនុភាព ២៤៦ មេហ្គាវ៉ាត់ និងវារីអគ្គិសនីគិរីរម្យ៣ អនុភាព១៨ មេហ្គាវ៉ាត់។
-តំបន់កសិកម្មចម្រុះ
-តំបន់ទឹកជ្រោះជ្រលងដងអូរ តំបន់ព្រៃភ្នំធម្មជាតិ និងតំបន់ឆ្នេរដ៏ស្រស់ស្អាតជាច្រើនកន្លែង ដែលអាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងតំបន់អេកូទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ។ល។
ថ្ងៃចន្ទ ៣ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ April 4, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចុះជួយសាលាគោលដៅស្តង់ដារសាលារៀនគំរូនៅមត្តេយ្យសិក្សាធនធានប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    11/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ួង សំអឿន លោក ពេជ្រ បញ្ញាវុធ ប្រធាន អនុប្រធាន​ផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “