នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីជូនដំណឹង ស្ដីពីការពន្យាពេលប្រកាសជ្រើសរើស ប្រធានការិយាល័យ ប្រជាពលរដ្ឋស្រុកមណ្ឌលសីមា នៃខេត្តកោះកុង ក្រោមអធិបតីភាពលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលស្រុកស្ដីទី ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងទាំងបីប្រភេទ ការិយាល័យជំនាញអង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិនៃឃុំទាំងបី សរុបចំនួន ៣១នាក់ ស្រីចំនួន ០៧នាក់។




