រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បន្តយកចិត្តទុកដាក់ចុះជួសជុលថែទាំផ្លូវថ្នល់ជាតិ និងផ្លូវខេត្ត គឺជាការជួយសម្រួលដល់ប្រជាពលរដ្ឋនូវសុវត្ថិភាពក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងកាត់ មានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សូមជូនសកម្មភាពអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំ ថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ៖

១/ បន្តការងារថែទាំខួបលើផ្លូវខេត្តលេខ១៤៨៥អា សកម្មភាពស្រោចកៅស៊ូ CRS2 និងរោយថ្ម M19 ត្រង់ចន្លោះ គ.ម២៨+៦០០ - គ.ម៣០+៦០០

២/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ សកម្មភាពសកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៉ីម៉ង់ត៍និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម១៧+០០០ - គ.ម១៨+០០០

៣/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨សកម្មភាពសកម្មភាពសំអាតដីលើដងផ្លូវ ត្រង់ចន្លោះ គ.ម១៥៤+០០០ - គ.ម១៥៥+០០០។

ចូលរួមរាយការណ៍ពីបញ្ហាផ្លូវថ្នល់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖

  • App Store: https://roadcare.mpwt.gov.kh/ios
  • Play Store: https://roadcare.mpwt.gov.kh/android"

អត្ថបទទាក់ទង