រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡុញ សុផល ប្រធានក្រុមប្រឹក្សាឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋបាលឃុំភ្ញីមាស ស្ដីពីសេចក្ដីជូនដំណឹង ការរក្សាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

=======================

រដ្ឋបាលឃុំភ្ញីមាស បានរៀបចំកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាពលោក ឡុញ សុផល ប្រធានក្រុមប្រឹក្សាឃុំ បានដឹកនាំក្រុមការងារឃុំ ភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាល ប្រធាន អនុប្រធានប្រជាការពារភូមិ រៀបចំកិច្ចប្រជុំ ស្ដីពីសេចក្ដីជូនដំណឹង ការរក្សាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងណែនាំមេភូមិចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមតូបលក់ដូក្នុងឃុំ ក្នុងនោះក៏មានការចែកអំណោយដល់ក្រុមប្រឹក្សាឃុំ ភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀន ជំនួយកាឃុំ ក្នុងមួយនាក់ទទួលបានអង្ករ២៥គីឡូក្រាម។
សមាសភាពចូលរួមសរុប ១៥រូប ស្រី៣រូប។

=======================

ថ្ងៃចន្ទ ១០ កើត ខែចេត្រ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២
April 11, 2022

ប្រភព: រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង