រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សារលិខិតគោរពជូនពរ ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គោរពជូនពរពី ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង

សារលិខិតគោរពជូនពរ ឯកឧត្ដម កាយ សំរួម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ គ្រិស្តសករាជ ២០២២ សូម ឯកឧត្ដម មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំក្លា ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លាបម្រើជាតិ មាតុភូមិ និងប្រជាជន ឱ្យរីកចម្រើនរុងរឿង។
យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធក្នុងលោក សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន ឯកឧត្ដម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង