រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ

ព្រឹកថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ លោក ចំរើន ទូច ប្រធានសាខាពន្ធដារខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ តាមប្រព័ន្ធវីដេអូពីចំងាយ Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ លោកនាយកសាលាជាតិពន្ធដារ លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ប្រភព : សាខាពន្ធដារខេត្តកោះកុង

អត្ថបទទាក់ទង