រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា។

ផ្តោតលើរបៀបវារៈ សំខាន់ៗ រួមមាន :
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២២ ស្តីពីការអនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្តកោះកុង
៥-បាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ៖
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៦-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២ និងទិសដៅបន្តរបស់ការិយាល័យ ប្រជាពលរដ្ឋខេត្តកោះកុង
៧-របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង ប្រចាំខែមីនា ឆ្នាំ២០២២
៨-បញ្ហាផ្សេងៗ…។
ថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ April 19, 2022

អត្ថបទទាក់ទង