រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បន្តយកចិត្តទុកដាក់ចុះជួសជុលថែទាំផ្លូវថ្នល់ជាតិ និងផ្លូវខេត្ត គឺជាការជួយសម្រួលដល់ប្រជាពលរដ្ឋនូវសុវត្ថិភាពក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងកាត់ មានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង អនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំ ថ្ងៃអាទិត្យ ១ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ជួសជុលសំបុកមាន់ លើផ្លូវខេត្តលេខ១៤៨៩អា ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៉ីម៉ង់ត៍និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម០+០០០ - គ.ម១+០០០ ស្ថិតនៅស្រុកមណ្ឌលសីមា 

ចូលរួមរាយការណ៍ពីបញ្ហាផ្លូវថ្នល់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE  Mobile App)

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
- App Store: https://roadcare.mpwt.gov.kh/ios
- Play Store: https://roadcare.mpwt.gov.kh/android"

អត្ថបទទាក់ទង