រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ិន សុភី អភិបាលរងស្រុក អញ្ជើញ​ទទួល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំត្រពាំងរូង

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងឲ្យលោក អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង អញ្ជើញ​ទទួល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ រួមទាំងបានជួបសំណេះសំណាលជាមួយមន្រ្តីមណ្ឌលសុខភាពត្រពាំងរូង គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកស្មគ្រ័ចិត្តព្យាបាលគ្រុនចាញ់ ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។

អត្ថបទទាក់ទង