រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង អញ្ជើញ​ទទួល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក តំណាងឲ្យលោក អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង ដឹកនាំក្រុមការងារស្រុកអញ្ជើញ​ទទួល និងអមដំណើរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ រួមទាំងបានជួបសំណេះសំណាលជាមួយមន្រ្តីប៉ុស្តិ៍សុខភាពកោះកាពិក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកស្មគ្រ័ចិត្តព្យាបាលគ្រុនចាញ់ ក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ  ស្រុកកោះកុង ខេត្តកោះកុង​។

អត្ថបទទាក់ទង