រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីស្រោចព្រះសុគន្ធវារីនិងប្រគេនប្រកាសនីយប័ត្រដល់ព្រះគ្រូសូរបណ្ឌិតោ សេង សុនឿន ជាព្រះគ្រូចៅអធិការពេញសិទ្ធិ វត្តគិរីវង្គត ហៅវត្តកៅស្រឡៅ

លោក គង់ ចន្ទថុល្ល អនុប្រធានមន្ទីរតំណាងលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានដឹកនាំលោក កែវ សុភ័ក្រ ប្រធានការិយាល័យពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម និងលោក ហាន់ ចក់ ប្រធានការិយាល័យពារិហសាសនា ចូលរួមពិធីស្រោចព្រះសុគន្ធវារី ប្រកាសនីយប័ត្រ និងត្រាចៅអធិការវត្ត ប្រគេនព្រះភិក្ខុ សូរបណ្ឌិតោ សេង សុនឿន ជាព្រះគ្រូចៅអធិការពេញសិទ្ធិ ក្រោមអធិបតីភាព ព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះទីប័រក្ខសត្ថាចារ្យ ព្រះមេគណគណៈមហានិកាយខេត្តកោះកុង ស្ថិតនៅវត្តគិរីវង្គត់(ហៅវត្តកោះស្រឡៅ) ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង

ក្នុងនាមមន្ទីរធម្មការ និងសាសនាខេត្ត ក៏ដូចជាខ្ញុំព្រះករុណាខ្ញុំបាទ សូមក្រាបថ្វាយបង្គំប្រគេនពុទ្ធជ័យសិរីពុទ្ធពរ ចំពោះព្រះភិក្ខុ សូរបណ្ឌិតោ សេង សុនឿន សូមប្រកបដោយព្រះពុទ្ធពរ ៤គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូត ។

ថ្ងៃពុធ៤កើត ខែពិសាខ ឆ្នាំខាលចត្វាស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២

អត្ថបទទាក់ទង