រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុន វណ្ណា មេឃុំកោះកាពិ ចូលរួមប្រជុំផ្សព្វផ្សាយគម្រោងពង្រឹងតំបន់ការពារសមុទ្រ នៅសាលាឃុំកោះកាពិ។

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក ឃុន វណ្ណា មេឃុំកោះកាពិ បានដឹកនាំក្រុមការងាររួមមាន៖ ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ គណៈកម្មការសហគមន៍កោះកាពិ ចូលរួមប្រជុំផ្សព្វផ្សាយគម្រោងពង្រឹងតំបន់ការពារសមុទ្រ អភិបាលកិច្ចជលផល និងការលើកកំពស់ជីវភាពសហគមន៍នៅតាមតំបន់ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា ជាមួយអង្គការគម្រោងស្រាវជ្រាវសត្វខ្លាត្រីនៅក្នុងប្រទេសកម្ពុជា និងមន្ទីរបរិស្ថានខេត្ត នៅសាលាឃុំកោះកាពិ ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង