រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំ យុវជននិងកីឡានៃរដ្ឋបាលស្រុកកោះកុង បានដឹកនាំសិស្សទៅចូលរួមប្រឡងសិស្សពូកែថ្នាក់ខេត្ត នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង

ស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២២ ដោយមានការចាត់តាំងរបស់លោក អភិបាលនៃគណៈអភិបាលស្រុកកោះកុង លោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាចំណុះរដ្ឋបាលស្រុក បានដឹកនាំសិស្សចំនួន ០៦នាក់ ស្រី០៣ នាក់ ទៅចូលរួមប្រឡងសិស្សពូកែថ្នាក់ខេត្ត លើមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង។

អត្ថបទទាក់ទង