រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ តាទៃលើ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ស្តីពីសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ តាទៃលើ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំតាទៃលើ គឺជាឃុំមួយក្នុងចំណោមឃុំ សរុប២៦ នៃក្រុង ស្រុក ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹងមណ្ឌលសីមា ខាងកើតទល់នឹងឃុំប្រឡាយ និងឃុំជំនាប់ ខាងជើងទល់នឹងខេត្តពោធិ៍សាត់ និងខាងត្បូងទល់នឹងឃុំឬស្សីជ្រុំ។
ឃុំតាទៃលើ មានផ្ទៃដីសរុប ៣៣៦,០០០គីឡូម៉ែត្រការ៉េ ភូមិចំនួន ៣ភូមិ គ្រួសារចំនួន ២៤៧គ្រួសារ ប្រជាពលរដ្ឋសរុប ៩២៨នាក់ ស្ត្រី ៥១៨នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ ៖ គ្រួសារសរុប ២៤៧គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ២៤០គ្រួសារ គ្រួសារបណ្តោះអាសន្ន ៧គ្រួសារ ប្រជាពលរដ្ឋសរុប ៩២៨ នាក់ ប្រជាពលរដ្ឋជាស្រ្តី ៥១៨នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៥៥៥នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៣៨នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ មេភូមិ ៣នាក់ អនុប្រធានភូមិ ៣នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ៣នាក់ ស្ត្រី ១នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ៣នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៨៥ និងលិខិតដែលបានទទួល ចំនួន ៤៥)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១១០ និងលិខិតដែលបានទទួល ចំនួន ៧១)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១០១ និងលិខិតដែលបានទទួល ចំនួន ៧៩)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៩ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៣០ និងលិខិតដែលបានទទួល ចំនួន ៧៥)។
-ឆ្នាំ២០២១ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៣៣ និងលិខិតដែលបានទទួល ចំនួន ៩០)។
*សរុប (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣១ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥៥៩ និងលិខិតដែលបានទទួល ចំនួន ៣៦០)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៥លើក កិច្ចប្រជុំ គ.ក.ន.ក. ៧លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២៧លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២៩លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២៩លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥៩លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៣លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៣៩លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៣លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់ (ឯកតា គិតជាលានរៀល)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១២០.៤៤លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៣លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៣០.៨៧លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៥លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៣០.៤៤លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៥.៤៦លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១២២.២៣លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៨.៥៤លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៦៣.៣៨លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ១១លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៥៥៧.៨០លានរៀល និងផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៣៣.៥៦លានរៀល)។
១.៦.គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)៖
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៨.៦៥លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង ៣លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៩.៣៥លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង ៥លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៨.៤៦លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង ៥.៤៦លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១១៥.២៣លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង ៨.៥៤លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៤២.៥០លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង ១១លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៥២៤.១៩លានរៀល និងផ្នែកសង្គមកិច្ច ៥គម្រោង ៣៣.៥៦លានរៀល)។
១.៧.ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១២០.៤៤លានរៀល ចំណូលជាក់ស្តែង ២៣០.៣៦លានរៀល ស្មើ ៩៥ភាគរយ) និង(ចំណាយអនុម័ត ២៥៨.៥១លានរៀល ចំណូលជាក់ស្តែង ២៣០.៣៦លានរៀល ស្មើ ៩៥ភាគរយ)។

-ឆ្នាំ២០១៨ (ចំណូលអនុម័ត ១៣០.៨៧លានរៀល ចំណូលជាក់ស្តែង ២១០.១២លានរៀល ស្មើ ៨១ភាគរយ) និង(ចំណាយអនុម័ត ២៣៩.៥៩លានរៀល ចំណូលជាក់ស្តែង ២១០.១២លានរៀល ស្មើ ៨១ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ១៣០.៨៧លានរៀល ចំណូលជាក់ស្តែង ២៦៣.៥៧លានរៀល ស្មើ ៩៦ភាគរយ) និង(ចំណាយអនុម័ត ២៨៧.៧៩លានរៀល ចំណូលជាក់ស្តែង ២៦៣.៥៧លានរៀល ស្មើ ៩៦ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ១២២.២៣លានរៀល ចំណូលជាក់ស្តែង ៣៣០.៨០លានរៀល ស្មើ ៩២ភាគរយ) និង(ចំណាយអនុម័ត ៣៦៨.៨៩លានរៀល ចំណូលជាក់ស្តែង ៣៣០.៨០លានរៀល ស្មើ ៩២ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ១៦៣.៣៨លានរៀល ចំណូលជាក់ស្តែង ៣៩៧.៣០លានរៀល ស្មើ ៨៩ភាគរយ) និង(ចំណាយអនុម័ត ៤៥៦.៨០លានរៀល ចំណូលជាក់ស្តែង ៣៩៧.៣០លានរៀល ស្មើ ៨៩ភាគរយ)។
*សរុប (ចំណូលអនុម័ត ៥៥៧.៨០លានរៀល ចំណូលជាក់ស្តែង ១,៤៣២.១៦លានរៀល) និង(ចំណាយអនុម័ត ១,៦១១.៦០លានរៀល ចំណូលជាក់ស្តែង ១,៤៣២.១៦លានរៀល)។
១.៨.ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០២០ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១។
១.៩.ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ១១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៥នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ១៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ១៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៥នាក់ ស្ត្រី ៣នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ១៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ២០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦នាក់ ស្ត្រី ២នាក់។
*សរុប វគ្គសិក្សា ៨៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៥នាក់ ស្ត្រី ១០នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ០៥)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១១៥)។
-ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពីឃុំ សង្កាត់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៤)។
១.១១.ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៧)។
១.១២.ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ១៣ សំបុត្របញ្ជាក់កំណើត ១០ សំបុត្រអាពាហ៍ពិពាហ៍ ៣ សំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ១៦ សំបុត្របញ្ជាក់កំណើត ១៤)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ១១ សំបុត្របញ្ជាក់កំណើត ១២ សំបុត្រអាពាហ៍ពិពាហ៍ ៤)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ១១ សំបុត្របញ្ជាក់កំណើត ១០ សំបុត្រអាពាហ៍ពិពាហ៍ ៣)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ២២ សំបុត្របញ្ជាក់កំណើត ១០ សំបុត្រមរណភាព ២)។
*សរុប (សំបុត្រកំណើត ៧៣ សំបុត្របញ្ជាក់កំណើត ៥៦ សំបុត្រអាពាហ៍ពិពាហ៍ ១០ សំបុត្រមរណភាព ៨)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៤នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ២នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤៦២នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៦នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៣នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤៧៦នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៨នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៦នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤៩៤នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២១នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៣នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៥១៥នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៤០នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៥៥៥នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣៦)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៦)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣០)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៤០)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៥៦)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២០៨)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-បានផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្តិភាពចំនួន ៦០លើក។
-បានចុះល្បាតតាមគោលដៅក្នុងភូមិ ជាប្រចាំ។
-តាមដាន ត្រួតពិនិត្យប្រជាពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន និងចេញចូលជាប្រចាំ។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-បានសាងសង់ផ្លូវក្រាលគ្រួសក្រហមចំនួន ០៥ខ្សែ និងដាក់លូកាត់ផ្លូវ ១៣កន្លែង។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-ចូលរួមសហការណ៍បង្កើតអេកូទេសចរណ៍តំបន់អារ៉ែង ផ្សារភ្ជាប់ជាមួយអភិរក្ស និងធនធានធម្មជាតិបរិស្ថាន។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន

-ចូលរួមសហការណ៍ជាមួយអង្គការសម្ព័ន្ធនិមិត្តសត្វព្រៃ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងបានកំណត់ ព្រំប្រទល់ដីប្រើប្រាស់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងដីអភិរក្សរបស់រដ្ឋ។

ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
-ខ្វះទឹកស្អាតប្រើប្រាស់ ស្នើកៀងគរអោយមានប្រភពទឹកស្អាតប្រើប្រាស់។
-គ្មានបណ្ដាញអគ្គិសនី ស្នើសូមអោយមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងតម្លៃសមរម្យ។
-ប្រព័ន្ធសេវាទូរស័ព្ទប្រើប្រាស់មិនគ្រប់គ្រាន់ ស្នើសូមអោយមានបង្គោលសេវាទូរស័ព្ទគ្រប់គ្រាន់៕
ថ្ងៃចន្ទ ៩ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ May 9, 2022

អត្ថបទទាក់ទង