រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំតាតៃក្រោម អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(០៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំតាតៃក្រោម អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(០៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំតាតៃក្រោម គឺជាឃុំមួយក្នុងចំណោមឃុំទាំងបួន នៃស្រុកកោះកុង ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹងឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខាងកើតទល់នឹងឃុំ ត្រពាំងរូង ស្រុកកោះកុង ខាងជើងទល់នឹងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង និងខាងត្បូងទល់នឹងឃុំកោះកាពិ និងឃុំជ្រោយប្រស់ ស្រុកកោះកុង ។
ឃុំតាតៃក្រោម មានផ្ទៃដីសរុបចំនួន ២០១.៤៣ គីឡូម៉ែត្រការ៉េ ចែកចេញជា ២ភូមិ គឺភូមិអន្លង់វ៉ាក់ និងភូមិកើអណ្តែត មាន ៣៦៧គ្រួសារ ស្មើនឹងប្រជាពលរដ្ឋសរុប ១.៤០២ នាក់ ស្រី ៦៦៨ នាក់។
សមិទ្ធិផលនានាដែល រដ្ឋបាលឃុំតាតៃក្រោម អាណត្តិទី៤ សម្រេចបានលើវិស័យទាំងបួនមានដូចតទៅ
.វិស័យសេដ្ឋកិច្ចៈ
១.ឆ្នាំ២០១៧ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៦២ម៉ែត្រ ស្នើ ៩៦,០០០,០០០ រៀល
.អន្តរាគមន៍ចាក់វ៉ាក់សាំងគោ ក្របី
.អន្តរាគមន៍បាញ់ថ្នាំសម្លាប់សត្វល្អិត
២.ឆ្នាំ២០១៨ សាងសង់ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង២៤៥ម៉ែត្រ ស្នើ ៧៣,៨៩៨,៣៦៤រៀល
.ដាក់លូរំដោះទឹក ស្នើ ៣,០០០,០០០ រៀល (សប្បុរសជន)
.សាងសង់ផ្លូវលំគ្រួសក្រហប្រវែង ៦០០ម៉ែត្រ ស្មើ ២០,០០០,០០០រៀល (លី សុវណ្ណ និងត្រាំង ហ៊ុយ )
.អន្តរាគមន៍ចាក់វ៉ាក់សាំងគោ ក្របី
.អន្តរាគមន៍បាញ់ថ្នាំសម្លាប់សត្វល្អិត
៣.ឆ្នាំ២០១៩ សាងសង់ផ្លូវលំគ្រួសក្រហមប្រវែង១.៥៥៧ម៉ែត្រ ស្នើ ៧២,៨៩៦,៦៧៧រៀល
.ដាក់លូកាត់ផ្លូវ០១កន្លែង ស្មើ ៨,០០០,០០០០ រៀល (លោកជា សូវី អភិបាលស្រុក និងសប្បុរសជន)
.ដាក់លូរំដោះទឹក ៣,០០០,០០០រៀល (សប្បុរសជន)
.អន្តរាគមន៍ចាក់វ៉ាក់សាំងគោ ក្របី
.អន្តរាគមន៍បាញ់ថ្នាំសម្លាប់សត្វល្អិត
៤.ឆ្នាំ២០២០ សាងស់ផ្លូវបេតុងអាមេ និងលូរំដោះទឹក ស្នើ ១៥៧,០៨៦,០០០រៀល
.អន្តរាគមន៍ចាក់វ៉ាក់សាំងគោ ក្របី
.អន្តរាគមន៍បាញ់ថ្នាំសម្លាប់សត្វល្អិត
.វិស័យសង្គមកិច្ចៈ
១.គម្រោងឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រ ចាស់ជរា និងជនពិកា
២.បន្តការធ្វើផែនការដីធ្លី
៣.បន្តការចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំ
៤.ផ្សព្វផ្សាយលក្ខន្តិកៈស្តីពីសមាគមន៍មនុស្សចាស់
៥.ចុះជ្រើសរើសជនពិការដើម្បីទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបង្កើតមុខរបរ
៦.បញ្ជូនេជនពិការទៅរកសេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទដោយមានការស្នើសុំពីសាមីខ្លួនផ្ទាល់
៧.បង្កើតសមាគមន៍មនុស្សចាស់
៨.សាងសង់អគារអនុវិទ្យាល័យ
៩.សាងសង់អគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ
១០.សាងសង់ទីចាត់ការអនុវិទ្យាល័យ
១១.ផ្តល់អាហារូបករណ៍ដល់សិស្សបឋមសិក្សា(មន្ទីរអប់រំ)
១២.ផ្សព្វផ្សាយ និងជំរុញឳពុកម្តាយឱ្យកូនចូលរៀនបានគ្រប់ៗគ្នា(មន្ទីរអប់រំ)
១៣.ការអប់រំក្រៅប្រព័ន្ធ(មន្ទីរអប់រំ)
១៤.យុទ្ធនាករដាក់ថ្នាំអបែត(មន្ទីរសុខាភិបាល)
១៥.ផ្តល់សេវាមូលដ្ឋាន និងអប់រំសុខភាព សេវាពិនិត្យផ្ទៃពោះ(មន្ទីរសុខាភិបាល)
១៦.ផ្តល់សេវាមូលដ្ឋាន និងអប់រំសុខភាព សេវាពន្យាកំណើត (មន្ទីរសុខាភិបាល)
១៧.ផ្តល់សេវាមូលដ្ឋាន និងអប់រំសុខភាព សេវាផ្តល់ថ្នាំបង្ការ(មន្ទីរសុខាភិបាល)
១៨.យុទ្ធនាការចែកថ្នាំកំចាត់សត្វល្អិត និងជីវជាតិអា
១៩.ដាក់អំពុលសូឡាចំនួន ៧ (សប្បុរសជន)
២០.សាងសង់បង្គន់អានម័យ០១ខ្នង ៣មន្ទប់ (សម្បុរសជន)
២១.ផ្តល់សេវាពិនិត្យ និងពិគ្រោះជម្ងឺ
២២.ផ្តល់សេវាចែកចាយមធ្យោបាយពន្យាកំណើត និងផ្តល់ប្រឹក្សា
២៣.ផ្តល់សេវាសំរាលកូន និងពិនិត្យផ្ទៃពោះ
២៤.ផ្តល់សេវាថែទាំក្រោយសម្រាលកូន ផ្តល់ថ្នាំជាតិដែក និងថ្នាំទម្លាក់ព្រូន ដល់ស្រ្តីមានផ្ទៃពោះ
២៥.ប្រជុំគណៈកម្មការទ្រទ្រង់សុខភាពភូមិស្តីពីជម្ងឺគ្រុនចាញ់
២៦.ការស្រាវជ្រាវរកមេរោគរបេង
២៧.ការចូលរួមប្រជុំរបស់ក្រុមប្រឹក្សាឃុំ
២៨.ការស្រាវជ្រាវមើលមេរោគរបេង និងព្យាបាល
២៩.ប្រជុំគណៈកម្មការទ្រទ្រង់សុខភាពភូមិស្តីពីជម្ងឺគ្រុនចាញ់
៣០.គម្រោងផ្តល់ប័ណ្ណសមធម៌ដល់គ្រួសារក្រីក្រ
៣១.គម្រោងផ្តល់កាតវីងដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
៣២.ចាក់វាក់សាំងកាពារជម្ងឺឆ្លងមេរោគកូវីដ១៩
៣៣.សាងសង់បង្គន់អានម័យ
៣៤.ជួសជុលដំបូលសហគមន៍
៣៥.សាងសង់អគារប៉ុស្តិ៍សុខភាពឃុំ ០១ខ្នង

វិស័យធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ
១.ផ្តល់ធុងសំរាម១៤ ធុង ( មន្ទីរទសចរណ៍)
វិស័យរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
១.សាងសង់អគាររដ្ឋបាលសាលាឃុំ
១.ការចូលរួមប្រជុំរបស់មន្ទីរសុខាភិបាលដើម្បីអភិវឌ្ឍន៍ឃុំ
២.ធ្វើស្លាកប៉ាណូអំពីសេវកម្មទេសចរណ៍ ៧ផ្ទាំង(មន្ទីរទេសចណ៍)។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ‌
ក្នុងអាណត្តិទី៤ ( ២០១៧-២០២២ ) របស់ក្រុមប្រឹក្សាឃុំតាតៃក្រោមនេះ ទោះបីមានការអភិវឌ្ឍន៍ខាងលើទាំងនេះក្តី ក៍នៅតែមានបញ្ហាប្រឈមខ្លះដែរ មានការដំណោះស្រាយបញ្ហាប្រឈម និងសំណូមពរដូចតទៅ៖
ក.បញ្ហាប្រឈម
១.ការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជាមួយនឹងម្ចាស់ដីមួយចំនួន មានការអាក់អន់ចិត្តដែលចូលដីគាត់ច្រើន មិនមានការចូលរួមទុនបដិភាគក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ដោយគាត់យល់ថាជារបស់អាជ្ញាធរឃុំ មិនមែនជារបស់គាត់។
២.ការផ្តល់សេវាសង្គម ប្រជាពលរដ្ឋខ្លះមានការច្រណែន ជាពិសេសក្នុងយុគ្គសម័យកូវីដ១៩ ការផ្តល់នូវប័ណ្ណសមធម៌ និងការផ្តល់កាតវីងសម្រាប់គ្រួសារក្រីក្រ និងកុមារអាយុក្រោម២ឆ្នាំ មិនបានគ្រប់គ្នា ។ល។
៣.ប្រជាពលរដ្ឋនៅក្នុងភូមិកោះអណ្តែតនៅតែទាមទារស្នើសុំផ្លូវតភ្ជាប់ពីផ្លូវជាតិ៤៨ ចុះមកក្នុងភូមិកោះអណ្តែត ព្រោះសព្វថ្ងៃការធ្វើដំណើរតាមផ្លូវទឹកមានការលំបាក។
៤.ប្រជាសហគមន៍ស្នើសុំអាជ្ញាធរជួយរៀបចំសហគមន៍ទេសចរណ៍ធម្មជាតិតាតៃឲ្យបានស្របច្បាប់ ព្រោះសព្វថ្ងៃនៅមានទាន់ស្របច្បាប់ទេ។
៥.នៅក្នុងភូមិកោះអណ្តែតទាំងមូលពុំទាន់មានអគ្គីសនីប្រើប្រាស់នៅឡើយទេ ហើយភូមិអន្លង់វ៉ាក់ ក៍ពុំទាន់មានអគ្គីសនី ប្រើគ្រប់គ្រាន់ដែរ ។
៦.ប្រជាពលរដ្ឋនៅតែទន្ទឹងរង់ចាំការចុះបញ្ជីកម្មសិទ្ធិដីឲ្យស្របច្បាប់។
ខ.ដំណោះស្រាយបញ្ហាប្រឈម
១.ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមការធ្វើផែនការអភិវឌ្ឍន៍មូលដ្ឋាន ដោយមានការចូលរួមជាទុនបដិភាគ ទាំងសម្ភារៈ ថវិកា និងស្មារតី។
២.បន្តការផ្តល់ប័ណ្ណសមធម៌ ការផ្តល់កាតវីង និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រ ។
៣.គៀរគ រកសម្បុសជន មន្ទីរស្ថាប័ន អង្គការនានា រួមជាមួយធនធានមូលនិធិឃុំកសាង ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ លូ ស្ពាន ឲ្យបានដល់ក្នុងភូមិ ។
៤.អាជ្ញាធរឃុំនឹងរៀបចំសហគមន៍ទេសចរណ៍ឲ្យស្របច្បាប់ តាមរយៈការស្នើសុំទៅថ្នាក់ស្រុក ខេត្ត មន្ទីរពាក់ព័ន្ធ ដើម្បីចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
៥.ជំរុញដល់អាជ្ញាធរអគ្គីសនី ជួយតភ្ជាប់បណ្តាញអគ្គីសនីដល់ភូមិ និងបានប្រើប្រាស់គ្រប់គ្រាន់ ។
៦.អាជ្ញាធរមានសមត្ថកិច្ចជួយពន្លឿនការវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
គ.សំណូពរ
១.អាជ្ញាធរគ្រប់សមត្ថកិច្ច គ្រប់ស្ថាប័ន អង្គការជាតិ-អន្តរជាតិ ជួយគាំទ្រទាំងថវិកានិង បច្ចេកទេស លើគ្រប់វិស័យដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុង មូលដ្ឋាន។
ផ្នែកទី១ សមិទ្ធផលការងារ
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ៣៦៧គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ៣៦៧ គ្រួសារ ប្រជាពលរដ្ឋសរុប ១,៤០២ នាក់ ប្រជាពលរដ្ឋជាស្រ្តី ៧៣៤ នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៩១២នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៦៣នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ មេភូមិ ១នាក់ អនុប្រធានភូមិ ២នាក់ សមាជិកភូមិ ២នាក់ ស្ត្រី ១នាក់។
១.៣.ដីកា សេចក្តីសម្រេច និងលិខិត
-ឆ្នាំ២០១៧ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៦៥ និងលិខិតដែលបានទទួល ចំនួន ២៥)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៥២ និងលិខិតដែលបានទទួល ចំនួន ២៥)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៥៥ និងលិខិតដែលបានទទួល ចំនួន ២៩)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២១៤ និងលិខិតដែលបានទទួល ចំនួន ៣៥)។
-ឆ្នាំ២០២១ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣៦៦ និងលិខិតដែលបានទទួល ចំនួន ៣៧)។
*សរុប (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,១៥២ និងលិខិតដែលបានទទួល ចំនួន ១៤៨)។
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៦៤លើក កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥៧លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៦៥លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៧៨លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។

*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២៩០លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៤លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៩៦លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧៣.៨៩លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧២.៨៩លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៤លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៥៧.០៨លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៤លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៥០.៣៧លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៦.៥០លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៥៥០.២៥លានរៀល ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ២០.៩០លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ១៤លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ២៨ លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ៣.៦៤លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ៣ លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ៣.៦៤លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៤៧.៩៩លានរៀល និងផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤.៨៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.១០លានរៀល យេនឌ័រ ១គម្រោង តម្លៃ ០.៤៨លានរៀល )។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១៩០.៨១លានរៀល ចំណូលជាក់ស្តែង ១៩០.២១លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ១៩០.៨១លានរៀល ចំណូលជាក់ស្តែង ៧៥.៦៣លានរៀល ស្មើ ៤០ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៧៧.១៩លានរៀល ចំណូលជាក់ស្តែង ២៧៦.៦៦លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២៧៧.១៩លានរៀល ចំណូលជាក់ស្តែង ១៩៥.២១លានរៀល ស្មើ ៧០ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ២៦៦.៩៥លានរៀល ចំណូលជាក់ស្តែង ១៨៥.២៧លានរៀល ស្មើ ៦៩ភាគរយ) និង(ចំណាយអនុម័ត ២៦៦.៩៥លានរៀល ចំណូលជាក់ស្តែង ១៤០.៤៣លានរៀល ស្មើ ៥៣ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤២៧.២៥លានរៀល ចំណូលជាក់ស្តែង ៣៧៥.៣៧លានរៀល ស្មើ ៤៩.៤៦ភាគរយ) និង(ចំណាយអនុម័ត ៤៦៨.៥២លានរៀល ចំណូលជាក់ស្តែង ២៥៨.៥៣លានរៀល ស្មើ ៤២.៩៨ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៦៣០.៧៤លានរៀល ចំណូលជាក់ស្តែង ១,២៥៧.២៦លានរៀល) និង(ចំណាយអនុម័ត ១,៦៣០.៧៤លានរៀល ចំណូលជាក់ស្តែង ៨៣៨.៧៦លានរៀល)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១០នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៣នាក់ ស្ត្រី ១នាក់។
*សរុប វគ្គសិក្សា ១៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៥នាក់ ស្ត្រី ២នាក់។
១.១០. សកម្មភាពសេវាសង្គម
១.១១. ការសម្រុះសម្រួលទំនាស់
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២១)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់ អត្តសញ្ញាណ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ៩ សំបុត្របញ្ជាក់កំណើត ២៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧៨ សំបុត្រអាពាហ៍ពិពាហ៍ ២ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១០ សំបុត្រមរណភាព ៣ សេចក្ដីចម្លងសំបុត្រមរណភាព ៩)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ១០ សំបុត្របញ្ជាក់កំណើត ២១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦៣ សំបុត្រអាពាហ៍ពិពាហ៍ ៦ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣០ សំបុត្រមរណភាព ២ សេចក្ដីចម្លងសំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ១៧ សំបុត្របញ្ជាក់កំណើត ១៨ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥៤ សំបុត្រអាពាហ៍ពិពាហ៍ ៨ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៤០ សំបុត្រមរណភាព ៣ សេចក្ដីចម្លងសំបុត្រមរណភាព ៩)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ២៦ សំបុត្របញ្ជាក់កំណើត ១០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧៨ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣០ សំបុត្រអាពាហ៍ពិពាហ៍ ១០ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥០ សំបុត្រមរណភាព ៦ សេចក្ដីចម្លងសំបុត្រមរណភាព ១៨)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ២១ សំបុត្របញ្ជាក់កំណើត ៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៥ សំបុត្រអាពាហ៍ពិពាហ៍ ១ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥ សំបុត្រមរណភាព ១ សេចក្ដីចម្លងសំបុត្រមរណភាព ៣)។

*សរុប(សំបុត្រកំណើត ៨៣ សំបុត្របញ្ជាក់កំណើត ៨០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៤៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៤០ សំបុត្រអាពាហ៍ពិពាហ៍ ២៧ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៣៥ សំបុត្រមរណភាព ១៥ សេចក្ដីចម្លងសំបុត្រមរណភាព ៤៥)។
១.១៣. ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៥៧៧នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦០១នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦២៧នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៤៩ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៨ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៦៩៥នាក់)។
១.១៤. ការផ្តល់សេវារដ្ឋបាល
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-រដ្ឋបាលឃុំ ដោយមានប្រជាការពារភូមិឃុំ បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ចុះល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជាប្រចាំ ជាពិសេសរដូវបុណ្យទាន ឬកម្មវិធីផ្សេងៗ និងចុះបង្រ្កាបបទល្មើសជាក់ស្តែងបានទាន់ពេល
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-ការងារសេដ្ឋកិច្ច ៖ ក្រុមប្រឹក្សាឃុំ បានខិតខំគៀគរ រកសម្បុរសជននានា រួមជាមួយធនធានមូលនិធិឃុំ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជាមធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរ ប្រាស្រ័យទាក់ទងគ្នា និងងាយស្រួលមកទទួលសេវាសាធារណៈ ។ ម្យ៉ាងទៀត រដ្ឋបាលឃុំបានសហការជាមួយមន្ទីរ ស្ថាប័ននានាដើម្បីបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងបង្កើតមុខរបរ ឲ្យមានប្រាក់ចំណូលក្នុងគ្រួសារ និងបានរៀបចំសហគមន៍ទេសចរណ៍ធម្មជាតិឲ្យមានរបៀបរៀបរយ។
-ការងារសង្គមកិច្ច ៖ ក្រុមប្រឹក្សាឃុំបាន ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សេវាសុខភាព ការផ្តល់ប័ណ្ណសមធម៌ដល់គ្រួសារក្រីក្រ ផ្តល់កាតវីងដល់ស្រី្តក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-អាជ្ញាធរបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការការប់បំផ្លាញព្រៃឈើ ការកាប់ទន្រ្ទានព្រៃយកដីមកធ្វើជាកម្មសិទ្ធិ ជាអំពើខុសច្បាប់។ ចេះថែរក្សាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរ ថែរក្សាធនធានធម្មជាតិ ដូចជាកន្លែងទឹកធ្លាក់ជារម្នីយដ្ឋានសម្រាប់ភ្ញៀវទេសចរមកកំសាន្ត ការចោលកាកសំណល់ត្រូវឲ្យមានអនាម័យល្អ។
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នការប្រែប្រួលអាកាសធាតុ ជាពិសេសទឹកជំនន់ ត្រូវទីទួលសុវត្ថិភាព កំដៅថ្ងៃខ្លាំង ត្រូវរកនៅក្នុងផ្ទះ ឬម្លប់ឈើ មិនត្រូវដុតព្រៃ ឬធ្វើសកម្មភាពណាដែលបណ្តាលឲ្យឆាប់ឆេះនោះទេ។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
-អាជ្ញាធរឃុំ បានសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ដើម្បីកសាងនិងអភិវឌ្ឍន៍ភូមិឃុំ ឲ្យមានការរីកចំរើន។
ផ្នែកទី២ ៖បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជាមួយនឹងម្ចាស់ដីមួយចំនួន មានការអាក់អន់ចិត្តដែលចូលដីគាត់ច្រើន មិនមានការចូលរួមទុនបដិភាគក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ដោយគាត់យល់ថាជារបស់អាជ្ញាធរឃុំ មិនមែនជារបស់គាត់។ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមការ ធ្វើផែនការអភិវឌ្ឍន៍មូលដ្ឋានដោយមានការចូលរួមជាទុនបដិភាគ ទាំងសម្ភារៈ ថវិកា និងស្មារតី
២-ការផ្តល់សេវាសង្គម ប្រជាពលរដ្ឋខ្លះមានការច្រណែន ជាពិសេសក្នុងយុគ្គសម័យកូវីដ១៩ ការផ្តល់ នូវប័ណ្ណសមធម៌ និងការផ្តល់កាតវីងសម្រាប់គ្រួសារក្រីក្រ និងកុមារអាយុក្រោម២ឆ្នាំ មិនបានគ្រប់គ្នា ។ល។ បន្តការផ្តល់ប័ណ្ណសមធម៌ ការផ្តល់កាតវីង និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រ ។
៣-ប្រជាពលរដ្ឋនៅក្នុងភូមិកោះអណ្តែតនៅតទាមទារស្នើសុំផ្លូវតភ្ជាប់ពីផ្លូវជាតិ៤៨ ចុះមកក្នុងភូមិកោះអណ្តែតព្រោះសព្វថ្ងៃការធ្វើដំណើរតាមផ្លូវទឹកមានការលំបាក។ បន្តការផ្តល់ប័ណ្ណសមធម៌ ការផ្តល់កាតវីង និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រ។
៤-ប្រជាសហគមន៍ស្នើសុំអាជ្ញាធរជួយរៀបចំសហគមន៍ទេសចរណ៍ធម្មជាតិតាតៃឲ្យបានស្របច្បាប់ ព្រោះសព្វថ្ងៃនៅមានទាន់ស្របច្បាប់ទេ។ អាជ្ញាធរឃុំនឹងរៀបចំសហគមន៍ទេសចរណ៍ឲ្យស្របច្បាប់ តាមរយៈការស្នើសុំទៅថ្នាក់ស្រុក ខេត្ត មន្ទីរពាក់ព័ន្ធ ដើម្បីចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
៥-នៅក្នុងភូមិកោះអណ្តែតទាំងមូលពុំទាន់មានអគ្គីសនីប្រើប្រាស់នៅឡើយទេ ហើយភូមិអន្លង់វ៉ាក់ក៍ ពុំទាន់មាន អគ្គីសនីប្រើគ្រប់គ្រាន់ដែរ ។ ជំរុញដល់អាជ្ញាធរអគ្គីសនី ជួយតភ្ជាប់បណ្តាញអគ្គីសនីដល់ភូមិ និងបានប្រើប្រាស់គ្រប់គ្រាន់ ។
៦-ប្រជាពលរដ្ឋនៅតែទន្ទឹងរង់ចាំការចុះបញ្ជីកម្មសិទ្ធិដីឲ្យស្របច្បាប់។ អាជ្ញាធរមានសមត្ថកិច្ចជួយពន្លឿនការវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ៕
ថ្ងៃចន្ទ ៩ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ May 9, 2022

អត្ថបទទាក់ទង