រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រឹកថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ តាមការចាត់តាំងរបស់លោក ឃៀង យិង មេឃុំអណ្តូងទឹក លោកស្រី ឃុន ស្រីម៉ៅ ជំទប់ទី២ បានដឹកនាំអាជ្ញាធរភូមិ និងកម្លាំងប្រជាការពារភូមិ រួមជាមួយប្រជាពលរដ្ឋក្នុងភូមិ អញ្ជើញចុះតម្លើងអំពូលសូឡាដំណើរការដោយពន្លឺព្រះអាទិត្យចំនួន០៥អំពូល លើ២ចំនុច

ព្រឹកថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ តាមការចាត់តាំងរបស់លោក ឃៀង យិង មេឃុំអណ្តូងទឹក លោកស្រី ឃុន ស្រីម៉ៅជំទប់ទី២ បានដឹកនាំអាជ្ញាធរភូមិ និងកម្លាំងប្រជាការពារភូមិ រួមជាមួយប្រជាពលរដ្ឋក្នុងភូមិ អញ្ជើញចុះតម្លើងអំពូលសូឡាដំណើរការដោយពន្លឺព្រះអាទិត្យចំនួន០៥អំពូល លើ២ចំនុច គឺចំនុចព្រៃធំចំនួន០២អំពូល និងចំនុចផ្លូវក្រោមក្បែរផ្ទះលោកតា ហៀង ឈែមចំនួន៣អំពូល ដែលស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនតាមរយៈការគៀងគររបស់លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុក ដោយត្រូវបានទទួលការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រោះទីតាំងទាំងនោះធ្លាប់តែមានសភាពងងឹត ពិបាកក្នុងការធ្វើដំណើរទៅនិងមក ជាងនេះទៅទៀតក៏បញ្ជៀសនូវរាល់បទល្មើសផ្សេងៗផងដែរ។

      រដ្ឋបាលឃុំ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនគ្រប់ទិសទីដែលតែងតែជួយគាំទ្រ និងឧបត្ថម្ភ ព្រមទាំងនឹងបន្តទឹកចិត្តនេះដើម្បីអភិវឌ្ឍន៍ ភូមិ ឃុំ ឲ្យកាន់តែមានភាពរីកចម្រើនទៅមុខ។

ប្រភពៈរដ្ឋបាលឃុំអណ្តូងទឹក

----------------------------------------

ថ្ងៃអាទិត្យ ៨ កើត ខែពិសាខ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

May 8, 2022

ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម (World Red Cross and Red Crescent Day)

ទិវាគុណម្តាយ (Mother's Day)

អត្ថបទទាក់ទង