រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំអណ្ដូងទឹក អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំអណ្ដូងទឹក អាណត្តិទី៤
ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំអណ្ដូងទឹក គឺជាឃុំ មួយក្នុងចំណោមឃុំទាំង០៤ នៃស្រុកបូទុមសាគរ ខេត្តកោះកុង មានចំងាយប្រមាណ ១០០ គីឡូម៉ែត្រពីទីរួមខេត្ត កោះកុង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤៨ ។ ឃុំអណ្តូងទឹក មានព្រំប្រទល់ ខាងកើតទល់នឹងឃុំ កណ្តោល ខាងត្បូងទល់នឹងឃុំ ថ្មស ខាងលិចទល់នឹងឃុំ ត្រពាំងរូង ក្នុងស្រុកកោះកុង ខាងជើងទល់នឹងឃុំ ជីផាត ក្នុងស្រុកថ្មបាំង ដែលភាគច្រើនគ្របដណ្តប់ដោយព្រៃភ្នំ ខ្ពង់រាប និងសមុទ្រហើយបែងចែកជា ៧ ភូមិ គឺ ភូមិអណ្តូងទឹក ភូមិជីមាស ភូមិប្រៃ ភូមិជីត្រេះ ភូមិតាអុក ភូមិប្រទាល និងភូមិតាមាឃ។
ឃុំអណ្ដូងទឹកមាន ៖ ផ្ទៃដីសរុប ៤០៧,៩៤គីឡូម៉ែត្រការ៉េ ភូមិចំនួន ៧ភូមិ គ្រួសារចំនួន ១,៥១៣គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៦,៥២៩នាក់ ស្ត្រីចំនួន ៣,៣០១នាក់។
ផ្នែកទី១ ៖ សមិទ្ធផលការងារ
-សាងសង់ផ្លូវបេតុងអាមេ បានចំនួន ០៦ខ្សែ ប្រវែង ២៦៦៣ម៉ែត្រ
-សាងសង់ផ្លូវគ្រសក្រហម បានចំនួន ០៣ខ្សែរ មានប្រវែង ៦៩៥០ម៉ែត្រ
-ជួសជុលថែទាំងផ្លូវគ្រួសក្រហម បានចំនួន ០៣ខ្សែរ មានប្រវែង ៦៩៥០ម៉ែត្រ
-សាងសង់ទំនប់ការពារទឹកប្រៃបាន ចំនួន ០៣ខ្សែរ មានប្រវែង ២០៧០០ម៉ែត្រ
-ជួសជុលទំនប់ការពារទឹកប្រៃបានចំនួន ០២ខ្សែរ មានប្រវែង ៨៧៣៨ម៉ែត្រ
-ស្ដារប្រឡាយមេ ០១ខ្សែរ ប្រវែង ២០៨៥ ម៉ែត្រ
-ធ្វើទ្វារទឹកបានចំនួន ០៨ទ្វា
-ជួសជុលទ្វារទឹក បានចំនួន ១៣ទ្វារ
-ជីកស្រះ បានចំនួន ១ស្រះ ទំហំ ២០ម*៥០ម
-ជីកអណ្ដូងទឹកលូ បានចំនួន ០៩អណ្ដូង
-ជីកអណ្តូងស្នប់ បានចំនួន ៦០អណ្ដូង
-ធ្វើបង្គន់អនាម័យ បានចំនួន ៣៥០បង្គន់
-ផ្ដល់ជាបង្គន់អនាម័យបានចំនួន ៣០០ឈុត
-ធ្វើផ្ទះជូនចាស់ជរា និងក្មេងកំព្រា បានចំនួន ០២ផ្ទះ
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ១,៥២៣គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ១,៥២៣គ្រួសារ ប្រជាពលរដ្ឋសរុប ៦,៧២១នាក់ ប្រជាពលរដ្ឋជាស្រ្តី ៣,៣០១នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៤,៤១១នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៣៥៩នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្ត្រី ១នាក់ ស្មៀន ១នាក់ ស្ត្រី ១នាក់ បុគ្គលិកកិច្ចសន្យា ២នាក់ មេភូមិ ៧នាក់ អនុប្រធានភូមិ ៧នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ៧នាក់ ស្ត្រី ២នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១២០ និងលិខិតដែលបានទទួល ចំនួន ២៥០)។
-ឆ្នាំ២០១៨ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៤៥០ និងលិខិតដែលបានទទួល ចំនួន ២៧៦)។
-ឆ្នាំ២០១៩ (ដីកាដែលបានដាក់ចេញ ចំនួន ១៤ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៨៩៧ និងលិខិតដែលបានទទួល ចំនួន ៣៦៥)។
-ឆ្នាំ២០២០ (ដីកាដែលបានដាក់ចេញ ចំនួន ២៥ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៦៥០ និងលិខិតដែលបានទទួល ចំនួន ២៤៥)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ២៤ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១០ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៨៩៥ និងលិខិតដែលបានទទួល ចំនួន ៣៥០)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ៦៥ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣,០០២ និងលិខិតដែលបានទទួល ចំនួន ១,៤៨៦)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ៧លើក)។
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ៧លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៥លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៨លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៥លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១៩៧.៩៩លានរៀល ចំណូលជាក់ស្តែង ១៩០.៥២លានរៀល) និង(ចំណាយអនុម័ត ១៩៧.៩៩លានរៀល ចំណូលជាក់ស្តែង ១១២.៨៤លានរៀល)។

-ឆ្នាំ២០១៨ (ចំណូលអនុម័ត ៣០៦.៦០លានរៀល ចំណូលជាក់ស្តែង ២២១.៨៤លានរៀល) និង(ចំណាយអនុម័ត ៣០៦.៦០លានរៀល ចំណូលជាក់ស្តែង ១៣២.០៥លានរៀល)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៤៤០.២៩លានរៀល ចំណូលជាក់ស្តែង ២៦៦.៤០លានរៀល) និង(ចំណាយអនុម័ត ៤៤០.២៩លានរៀល ចំណូលជាក់ស្តែង ២៧៨.៨៤លានរៀល)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៥៨៩.៣៦លានរៀល ចំណូលជាក់ស្តែង ៣៦១.១៧លានរៀល) និង(ចំណាយអនុម័ត ៥៨៩.៣៦លានរៀល ចំណូលជាក់ស្តែង ២៨៥.៧៨លានរៀល)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៦០៩.៧៧លានរៀល ចំណូលជាក់ស្តែង ៣៩៣លានរៀល) និង(ចំណាយអនុម័ត ៦០៩.៧៧លានរៀល ចំណូលជាក់ស្តែង ៥៧៤.៣៤លានរៀល)។
*សរុប (ចំណូលអនុម័ត ២,១៤៤.០៣លានរៀល ចំណូលជាក់ស្តែង ១,៤៣២.៩៥លានរៀល) និង(ចំណាយអនុម័ត ២,១៤៤.០៣លានរៀល ចំណូលជាក់ស្តែង ១,២៨២.៣១លានរៀល)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥នាក់ ស្ត្រី ៥នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣០នាក់ ស្ត្រី ៧នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤០នាក់ ស្ត្រី ១៣នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥នាក់ ស្ត្រី ៦នាក់។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣០)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់ អត្តសញ្ញាណ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២០២)។
១.១០.សកម្មភាពសេវាសង្គម
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៦៩)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានបង្គន់អនាម័យប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៧៥០)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៨៣៥)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣០)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ៦)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ៨៩ សំបុត្របញ្ជាក់កំណើត ១០៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦៨ សំបុត្រអាពាហ៍ពិពាហ៍ ៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥ សំបុត្រមរណភាព ៦ សេចក្ដីចម្លងសំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ៥៩ សំបុត្របញ្ជាក់កំណើត ៩៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១២៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១១០ សំបុត្រអាពាហ៍ពិពាហ៍ ១៩ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៩ សំបុត្រមរណភាព ១៤ សេចក្ដីចម្លងសំបុត្រមរណភាព ១៤)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ១៨៤ សំបុត្របញ្ជាក់កំណើត ៧៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១១៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧៤ សំបុត្រអាពាហ៍ពិពាហ៍ ១៩ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៣ សំបុត្រមរណភាព ៨ សេចក្ដីចម្លងសំបុត្រមរណភាព ៨)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ១១៤ សំបុត្របញ្ជាក់កំណើត ១៥៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៩៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១១០ សំបុត្រអាពាហ៍ពិពាហ៍ ១៩ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៩ សំបុត្រមរណភាព ២៤ សេចក្ដីចម្លងសំបុត្រមរណភាព ១៩)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៧៣ សំបុត្របញ្ជាក់កំណើត ១០៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤២ សំបុត្រអាពាហ៍ពិពាហ៍ ២៦ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២៦ សំបុត្រមរណភាព ២១ សេចក្ដីចម្លងសំបុត្រមរណភាព ២១)។
*សរុប (សំបុត្រកំណើត ៥១៩ សំបុត្របញ្ជាក់កំណើត ៥៣៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤៣១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤០៤ សំបុត្រអាពាហ៍ពិពាហ៍ ៨៨ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៨២ សំបុត្រមរណភាព ៧៣ សេចក្ដីចម្លងសំបុត្រមរណភាព ៦៨)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៦០ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ២៣ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,៦២០នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៧០ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៧ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,៦៨២នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦៦ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៥ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,៧៣១នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២០១ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ២៩ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,៩០០នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៣៧៥ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣,១១១នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៥០០,០០០រៀល)។

-ឆ្នាំ២០១៨ (ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២,០០០,០០០រៀល)។
-ឆ្នាំ២០១៩ (ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,០០០,០០០រៀល)។
-ឆ្នាំ២០២០ (ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,០០០,០០០រៀល)។
-ឆ្នាំ២០២១ (ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,០០០,០០០រៀល)។
*សរុប(ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៥,៥០០,០០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-បទល្មើសព្រហ្មទណ្ឌ មាន ២ ករណី។
-គ្រោះថ្នាក់ចរាចរណ៍ ២០ លើក ស្លាប់ ២៣នាក់។
-បង្រ្កាបគ្រឿងញៀន ០៤ ករណី បញ្ជូនទៅតុលាការ ០៩ នាក់ប្រុស។
-ផ្ទុះគ្រាប់បែក ០១លើក របួស ០៣នាក់ ក្មេងប្រុស។
-អំពើហឹង្សាក្នុងគ្រួសារ ០៤ ករណី(បញ្ជូន)។
-ផ្សព្វផ្សាយ ភូមិ ឃុំ មានសុវត្ថិភាព ១៨០ លើក មនុស្សចូលរួម ២៣៤០នាក់ ស្រី៩១៥នាក់។
-វេទិការ ១២៥លើក មនុស្សចូលរួម ១៨១៦នាក់ ស្រី១៦២៥នាក់។
-ជម្រុញការចុះបញ្ជីអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព ។
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់អាយុ មកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា ។
-ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរជូនប្រជាពលរដ្ឋសរុប ៦៨៣ នាក់។
-ធ្វើសៀវភៅគ្រួសារជូនប្រជាពលរដ្ឋសរុបចំនួន ៤៧ គ្រួសារ និង សៀវភៅស្នាក់នៅចំនួន ៥៤៩ គ្រួសារ
-ពង្រឹងការអនុវត្តន៍ច្បាប់ ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និង ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ។
-បំផុសឲ្យប្រជាជនចូលរួមក្នុងចលនាប្រជាការពារដើម្បីរក្សា សន្តិសុខ សុវត្ថិភាព ក្នុងភូមិឃុំ ។
-បន្តពង្រឹងកិច្ចសហការរវាងក្រុមប្រឹក្សាឃុំរួមនិងគណៈអភិបាលស្រុកដើម្បីរៀបចំចាត់ចែងបំពាក់ អំពូលសូឡាតាមដងផ្លូវជាតិ និងតាមភូមិទូទាំងឃុំ ដើម្បីសម្រួលដល់ការធ្វើដំណើរ ពេលយប់ ដល់ប្រជាពលរដ្ឋ និងកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-ជួយឧបត្ថម្ភដល់គ្រួសារក្រីក្រដែលទទួលមរណៈភាព បានចំនួន ៥៧គ្រួសារ។
-ចុះផ្ដល់សំបុត្រកំណើត និងមរណៈភាពតាមខ្នងផ្ទះ ៣០គ្រួសារ។
-ឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារអ្នកជំងឺកូវីដ ១៩ បានចំនួន ៦០គ្រួសារ។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
-ការិយាល័យអប់រំស្រុក១ខ្នង ទំហំ ២០មx១០ម។
-សាងសង់កុដ ១ខ្នង ទំហំ ១១មx១៣ម។
-សាងសង់ព្រះវិហារ១ខ្នង ៩មx១៨ម។
-សាងសង់វិទ្យាល័យ ១ខ្នង។
-ជួសជុលនិងសាងសង់បង្គន់អនាម័យតាមសាលា។
-ផ្តល់អាហារូបករណ៍ដល់សិក្សក្រីក្រ បានចំនួន ១០លើក។
-ធ្វើក្លោងទ្វាថ្មីសាលាបឋមសិក្សាអណ្តូងទឹក ចំនួន ០១។
-ជួយបង្គន់ចំនួន៣០០ឈុត(មន្ទីរអភិវឌ្ឍន៍ជនបង)។
-សាងសង់សាលាបឋមសិក្សាតាមាឃ។
-សាងសង់សាលាមតេយ្យបានចំនួន ០២សាលា។
-សាសង់ផ្ទះជូនគ្រួសារចាស់ជរា និងក្មេងកំព្រា បានចំនួន ០៣ផ្ទះ។
-ទទួលបានអំពូលសូឡានិងបានតម្លើងទូទាំងឃុំ បានចំនួន ៣៥២អំពូល។
-ផ្ទៀងផ្ទាត់ប័ណ្ណក្រីក្រ បើកប្រាក់ឧបត្ថម្ភកូវិដ១៩ បានចំនួន ៦៨៥ កាត។
-ផ្តល់កាតវីងជូនដល់ស្រ្តីមាផ្ទៃពោះ សម្រាលកូន និងកុមារអាយុក្រោម២ឆ្នាំ បានចំនួន ៨៦កាត។
-បណ្ដុះកូនកោងកាងក្នុងសហគមន៍ បានចំនួន ១៨០០០កូន។
-ដាំ និងថែទាំកូនកោងកាង បានចំនួន ៤៣០០០ដើម។
-ធ្វើផ្លូវភ្លើងការពារភ្លើងឆេះព្រៃក្នុងសហគមន៍ បានប្រវែង ២១០០០ម៉ែត្រ។
-ដាំស្ដារព្រៃរិចរឹលក្នុងសហគមន៍តំបន់ការពារធម្មជាតិ បានចំនួន ៥០០០ដើម។
-បោះបង្គោលព្រំប្រទល់សហគមន៍តំបន់ការពារធម្មជាតិ បានចំនួន ១០០បង្គោល។
-ផ្ដល់ថវិកា និងគាំទ្រសម្រាប់ល្បាតព្រៃសហគមន៍ បានចំនួន ១០៨លើក។
-ផ្ដល់វគ្គបណ្ដុះបណ្តាលអំពីច្បាប់សហគមន៍ បានចំនួន ១៥លើក។
-សាងសង់ទំនប់ទឹកប្រៃឆ្លងកាត់ភូមិប្រទាល និងតាអុក ២៥៤៥ម។
-ផ្តល់កុំព្យូទ័រ៥គ្រឿង និងម៉ាស៊ីនព្រីន ៥គ្រឿង។
-សាងសង់ទំនប់ទឹកប្រៃ១ខ្សែ ១៨២៤ម៉ែត្រ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-បញ្ហាទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋនៅតែបន្ត ស្នើពង្រឹងកំណត់ទីតាំងអោយបានច្បាស់លាស់ ដើម្បីដោះស្រាយ ជូនប្រជាពលរដ្ឋ។
២-បញ្ហាទំនាស់ដីធ្លីរវាងសហគមន៍ និងប្រជាពលរដ្ឋនៅតែបន្ត ស្នើពង្រឹងសហគមន៍តំបន់ការពារអោយ មានការកំណត់បង្គោលព្រំអោយបានច្បាស់លាស់៕
ថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ May 10, 2022

អត្ថបទទាក់ទង