រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក រៀម រុំ មេឃុំព្រែកខ្សាច់ និងលោកព្រហ្ម សុវណ្ណី អធិការនគរបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីផែនការ ណែនាំ និងពង្រឹងបន្ថែមដល់ប្រជាការ ក្នុងភូមិ ឃុំ ស្ថិតនៅភូមិ ព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង

===============

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំស្ដីពីផែនការណែនាំ ពង្រឹង បន្ថែមដល់ប្រជាការក្នុងភូមិ ក្រោមការដឹកនាំពីលោក រៀម រុំ មេឃុំព្រែកខ្សាច់ និងលោក ព្រហ្ម សុវណ្ណីអធិការនគរបាលស្រុក និងមានការអញ្ជើញចូលរួមពី លោកអធិការរងនគរបាលស្រុក ក្រុមប្រឹក្សាឃុំ នាយបុស្តិ៍រដ្ឋបាលព្រែកខ្សាច់ ស្មៀនឃុំ មេភូមិព្រែកខ្សាច់ របៀបវរៈនៃកិច្ចប្រជុំ:
១ ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសវត្តិភាព
២ ផ្សព្វផ្សាយអំពីចរាចរណ៍ លេខ០០៤ របស់ អគ្គស្នងការនគរបាលជាតិ ពីតួនាទីភាកិច្ចរបស់ប្រជាការពារ។
ឆ្លៀតក្នុងឪកាសនេះដែរ លោកមេឃុំព្រែកខ្សាច់ បានឧបត្តម្ភក្នុង០១ នាក់ អង្ករ២៥គីឡូក្រាមនឹងថវិការ ៥មឺនរៀលដល់ប្រជាការពារចំនួន២១នាក់ និងលោកមេឃុំបានផ្តល់ថវិការ១០០ដុល្លារដល់ប៉ុស្ត៍រដ្ឋបាលព្រែកខ្សាច់ សម្រាប់គាំទ្រដល់កិច្ចការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងឃុំព្រែកខ្សាច់។

==============
ថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២
May 10, 2022

ប្រភព:រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង