រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាយ ហេង ជំទប់ទី១ឃុំកោះស្ដេច តំណាង លោក សុខ ចេង មេឃុំកោះស្ដេច បាននាំយកអង្ករចំនួន២២,៨២គីឡូក្រាម និងថវិកាចំនួន ២០,០០០៛ ចែកជូនប្រជាការពារក្នុងមួយនាក់ នៃប្រជាការពារចំនួនពីរភូមិ នៃឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

===============

តាមការចាត់តាំងរបស់លោក សុខ ចេង មេឃុំកោះស្ដេច លោក សាយ ហេង ជំទប់ទី១ឃុំ បានចុះនាំយកអង្ករមកចែកជូនប្រជាការពារពីរភូមិ (ភូមិពាមកាយ និងភូមិព្រែកស្មាច់)ចំនួន ២៧នាក់ ដោយក្នុងម្នាក់ទទួលបានអង្ករចំនួន ២២.៨២ គីឡូក្រាម និងថវិកាចំនួន ២០,០០០រៀល ចែកជូនប្រជាការពារ ។

===============
ថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២

ប្រភព:រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង