រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំកណ្ដោល អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(០៥)ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំកណ្ដោល អាណត្តិទី៤
ក្នុងរយៈពេលប្រាំ(០៥)ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំកណ្តោល គឺជាឃុំមួយក្នុងចំណោមឃុំទាំងបួន នៃស្រុកបូទុមសាគរ ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងកើតនៃស្រុកបូទុមសាគរ ស្ថិតនៅតំបន់ខ្ពង់រាប ទំនាបស្របតាមបណ្តោយផ្លូវជាតិលេខ ៤៨ ដែលមានចំងាយ១២ គីឡូម៉ែត្រពីទីរួមស្រុក និង១១២ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង មានទំហំសរុបផ្ទៃសរុប ៣០,៦៦២ គីឡូម៉ែត្រក្រឡា និងមានដង់ស៊ីតេប្រជាជនចំនួន១៤នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយមានព្រំប្រទល់ជាប់និង ខាងជើងទល់នឹង ឃុំជីផាត ស្រុកថ្មបាំង ខាងត្បូងទល់នឹងឆកសមុទ្រកំពង់សោម ខាងកើតទល់នឹង ឃុំជីខក្រោម ស្រុកស្រែអំបិល ខាងលិចទល់នឹង ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។
ឃុំកណ្ដោល មាន ៖ ផ្ទៃដីសរុប ៣០,៦៦២គីឡូម៉ែត្រការ៉េ មានភូមិចំនួន ៥ ភូមិ គ្រួសារ ១,០៧៧គ្រួសារ ប្រជាពលរដ្ឋសរុប ៤,៦៦៧នាក់ ស្ត្រីសរុប ២,៣៩៧នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ១,០៧៧គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ១,០៧៧គ្រួសារ គ្រួសារបណ្តោះអាសន្ន ១៣គ្រួសារ ប្រជាពលរដ្ឋសរុប ៤,៦៧៧នាក់ ប្រជាពលរដ្ឋជាស្រ្តី ២,៣៩៧នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ២,៩២២នាក់ ប្រជាពលរដ្ឋចំណាកស្រុក ១៦៤នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្រ្តី ១នាក់ ស្មៀន ១នាក់ ស្រ្តី ១នាក់ បុគ្គលិកកិច្ចសន្យា ១នាក់ មេភូមិ ៥នាក់ អនុប្រធានភូមិ ៥នាក់ ស្ត្រី ២នាក់ សមាជិកភូមិ ៥នាក់ ស្ត្រី ១នាក់ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារដែលមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ ១នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិត
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣៥៦ និងលិខិតដែលបានទទួល ចំនួន ៥៩)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៤៣៥ និងលិខិតដែលបានទទួល ចំនួន ៩២)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥៣២ និងលិខិតដែលបានទទួល ចំនួន ៧៦)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥១៧ និងលិខិតដែលបានទទួល ចំនួន ៨៤)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ៤ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៨ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៦២៧ និងលិខិតដែលបានទទួល ចំនួន ១០១)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ៦ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២,៤៦៧ និងលិខិតដែលបានទទួល ចំនួន ៤១២)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦០លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៩លើក កិច្ចប្រជុំ គ.ក.ន.ក. ៦០លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ
-ឆ្នាំ២០១៧ (ផ្នែកសង្គមកិច្ច ៨គម្រោង តម្លៃ ៦លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧៣លានរៀល ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៦លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសង្គមកិច្ច ៦គម្រោង តម្លៃ ៦លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសង្គមកិច្ច ៧គម្រោង តម្លៃ ៧លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសង្គមកិច្ច ៣៧គម្រោង តម្លៃ ៤.២០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧៧លានរៀល និងផ្នែកសង្គមកិច្ច ២១គម្រោង តម្លៃ ៦លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៦លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៧លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ២គម្រោង តម្លៃ ១២២.៣៩លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៤លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២០៧.៦៥លានរៀល ចំណូលជាក់ស្តែង ២០៥.៨៣លានរៀល ស្មើ ៩៩.១២ភាគរយ) និង(ចំណាយអនុម័ត ២០៧.៦៥លានរៀល ចំណូលជាក់ស្តែង ១៣៤.៥៦លានរៀល ស្មើ ៦៤.៨០ភាគរយ)។

-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៤៩.៥៤លានរៀល ចំណូលជាក់ស្តែង ២៤៩.៧៩លានរៀល ស្មើ ១០០.១០ភាគរយ) និង(ចំណាយអនុម័ត ២៤៩.៥៤លានរៀល ចំណូលជាក់ស្តែង ១២៨.៦៩លានរៀល ស្មើ ៥២.៥៧ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣២៨.៧៨លានរៀល ចំណូលជាក់ស្តែង ៣២៩.៣១លានរៀល ស្មើ ១០០.១៦ភាគរយ) និង(ចំណាយអនុម័ត ៣២៨.៧៨លានរៀល ចំណូលជាក់ស្តែង ២១៥.៩៧លានរៀល ស្មើ ៦៥.៦៨ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤៨៩.៥០លានរៀល ចំណូលជាក់ស្តែង ៤២៨.៦៥លានរៀល ស្មើ ៨៨.០៩ភាគរយ) និង(ចំណាយអនុម័ត ៤៨៩.៥០លានរៀល ចំណូលជាក់ស្តែង ៣៩២.៨៧លានរៀល ស្មើ ៦៣.១៩ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៣៥៧.២៧លានរៀល ចំណូលជាក់ស្តែង ៣៣៨.១១លានរៀល ស្មើ ៩៥ភាគរយ) និង(ចំណាយអនុម័ត ៣៥៧.២៧លានរៀល ចំណូលជាក់ស្តែង ២៣៩.៣៨លានរៀល ស្មើ ៦៧.៦៣ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៦៤៣.៧០លានរៀល ចំណូលជាក់ស្តែង ១,៦១២.៧១លានរៀល ស្មើ ៩៨.១១ភាគរយ) និង(ចំណាយអនុម័ត ១,៦៤៣.៧០លានរៀល ចំណូលជាក់ស្តែង ១,០១៤.៨៩លានរៀល ស្មើ ៦១.៧៤ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៧ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៤៩ ។
*ទ្រព្យសម្បត្តិសរុប ៤៩ ។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ១២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៩នាក់ ។
-ឆ្នាំ២០១៨ វគ្គសិក្សា ១៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣០នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ១៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៥នាក់ ។
-ឆ្នាំ២០២០ វគ្គសិក្សា ២៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៥នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ២១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២២នាក់ ស្ត្រី ២នាក់ ។
*សរុប វគ្គសិក្សា ៨៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥២នាក់ ស្ត្រី ៦នាក់ ។
១.១០. សកម្មភាពសេវាសង្គម
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៦)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ ដើម្បីទទួលបានបង្គន់អនាម័យប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៦)។
-គ្រួសារងាយរងគ្រោះដែលឃុំចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១០៨)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៧)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ១)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ៥១ សំបុត្របញ្ជាក់កំណើត ៤៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២១ សំបុត្រអាពាហ៍ពិពាហ៍ ១៥ សំបុត្រមរណភាព ២១ សេចក្ដីចម្លងសំបុត្រមរណភាព ៣៤)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ៤៦ សំបុត្របញ្ជាក់កំណើត ៧៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១១ សំបុត្រអាពាហ៍ពិពាហ៍ ១៧ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣៤ សំបុត្រមរណភាព ១៦ សេចក្ដីចម្លងសំបុត្រមរណភាព ២៨៤)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ៤៨ សំបុត្របញ្ជាក់កំណើត ៩៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៩ សំបុត្រអាពាហ៍ពិពាហ៍ ៣៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៩ សំបុត្រមរណភាព ១៤ សេចក្ដីចម្លងសំបុត្រមរណភាព ១៩)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៦៤ សំបុត្របញ្ជាក់កំណើត ៧៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៤ សំបុត្រអាពាហ៍ពិពាហ៍ ១៨ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៨ សំបុត្រមរណភាព ១៣ សេចក្ដីចម្លងសំបុត្រមរណភាព ២១)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៧១ សំបុត្របញ្ជាក់កំណើត ៨៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២១ សំបុត្រអាពាហ៍ពិពាហ៍ ១២ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៤ សំបុត្រមរណភាព ១៥ សេចក្ដីចម្លងសំបុត្រមរណភាព ១១)។
*សរុប (សំបុត្រកំណើត ២៨៦ សំបុត្របញ្ជាក់កំណើត ៣៧៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧៦ សំបុត្រអាពាហ៍ពិពាហ៍ ៩៦ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥៥ សំបុត្រមរណភាព ៧៩ សេចក្ដីចម្លងសំបុត្រមរណភាព ១១៣)។
១.១៣. ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៧ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៧ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,០៣១នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥២ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ២ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,០៤១នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៩ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៤ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,០៣៩នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៣៥ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៩ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,១៤៣នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៧១ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៨៤ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,៣៤៦នាក់)។
១.១៤. ការផ្តល់សេវារដ្ឋបាល

-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣១ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១៧៦,០០០រៀល)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២២ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១២៤,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១៤ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៦៨,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣៩ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១៨៦,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣១ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១៨៦,០០០រៀល)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១៣៧ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៧៤០,០០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-ក្នុងឆ្នាំ២០១៧ ប៉ុស្ដិ៍រដ្ឋបាលឃុំ បានរៀបចំផែនការ ល្បាតតាមភូមិ ក្នុងពេលយប់ ដើម្បីការពារសន្ដិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងឃុំឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍ភូមិឃុំ សុវត្ថិភាព ៩ចំណុច និងបានចុះផ្សព្វផ្សាយរៀងរាល់២ខែម្ដងស្ដីពីភូមិឃុំសុវត្ថិភាព៩ចំណុច នៅតាមភូមិ។
-នៅក្នុងឆ្នាំ២០១៧ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានសហការជាមួយរដ្ឋបាលឃុំ និងបណ្ដាភូមិទាំងបួន បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំនួន ០៣លើក ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន ១៩៥នាក់ ស្រី ៧០នាក់ ។
-នៅក្នុងឆ្នាំ២០១៨ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានសហការជាមួយរដ្ឋបាលឃុំ និងបណ្ដាភូមិទាំងបួន បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំនួន ០៦លើក ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន ២៦៥នាក់ ស្រី ១២៣នាក់ ។
-ក្នុងឆ្នាំ២០១៨ ប៉ុស្ដិ៍រដ្ឋបាលឃុំ បានរៀបចំផែនការ ល្បាតតាមភូមិ ក្នុងពេលយប់ ដើម្បីការពារសន្ដិសុខសណ្តាប់ធ្នាប់ សាធារណៈ ក្នុងឃុំឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍ភូមិឃុំ សុវត្ថិភាព ៩ចំណុច និងបានចុះផ្សព្វផ្សាយរៀងរាល់២ខែម្ដង ស្ដីពីភូមិឃុំសុវត្ថិភាព៩ចំណុច នៅតាមភូមិ។
-នៅក្នុងឆ្នាំ២០១៩ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានសហការជាមួយរដ្ឋបាលឃុំ និងបណ្ដាភូមិទាំងបួន បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំនួន ១៤លើក ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន ៤១៣នាក់ ស្រី ១៩៥នាក់ ។ និងបានចែកវេនប្រចាំការនៅប៉ុស្ដិ៍ និងល្បាតតាមភូមិ ២៤ម៉ោង លើ ២៤ម៉ោង ។
-នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក ហ៊ុយ សំណាង ជំទប់ទី១ កំលាំងប៉ុស្ដិ៍រដ្ឋបាល និងមេភូមិប្រលាន បានសហការជាមួយមន្ត្រីឧទ្យានជាតិ និងកំលាំងកងរាជអាវុធហត្ថ បានចុះហាមឃាត់ និងកាប់ទន្រ្ទានដីក្នុងតំបន់ឧទ្យានជាតិ ពីសំណាក់ប្រជាពលរដ្ឋមកពីឃុំកណ្ដោល និងមកពីខេត្តព្រះសីហនុ ។
-នៅក្នុងឆ្នាំ២០២០ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានសហការជាមួយរដ្ឋបាលឃុំ និងបណ្ដាភូមិទាំងបួន បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំនួន ២៣លើក ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន ៥៣០នាក់ ស្រី ២៩១នាក់ ។ និងបានបែងចែកកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានធ្វើការល្បាតនៅតាមបណ្ដាភូមិ និងប្រចាំការ នៅប៉ុស្ដិ៍ ២៤ម៉ោង លើ ២៤ម៉ោង ។
-នៅក្នុងខែមីនា ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ប្រជាការពារភូមិ បានដាក់កុងត្រូលសម្រាប់ត្រួតពិនិត្យ និងស្រាវជ្រាវបុគ្គលករណីសង្ស័យជម្ងឺកូវីដ១៩ ២៤ម៉ោង លើ ២៤ម៉ោង នៅភូមិកណ្ដោលឃុំកណ្ដោល ។
-នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២១ កំលាំងប៉ុស្ដិ៍រដ្ឋបាលឃុំ មេភូមិគ្រប់ភូមិ និងប្រជាការពារភូមិ បានសហការចុះល្បាតផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានការជួបជុំគ្នាផឹកស៊ី រាំរែក លេងល្បែងស៊ីសង និងអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាលតាមខ្នងផ្ទះ ។
-នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានចូលរួមសហការជាមួយស្នងការនគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុក ចុះការពារសន្ដិសុខ សណ្ដាបធ្នាប់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ១៩ ជូនប្រជាពលរដ្ឋនៅសាលាបឋសិក្សាកណ្តោល ។
-នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កំលាំងប៉ុស្តិ៍តានូនបានចុះការពារសណ្តាប់ធ្នាប់កន្លែងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ នៅមណ្ឌលសុខភាព អណ្ដូងទឹក។
-នៅក្នុងឆ្នាំ២០២១ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានសហការជាមួយរដ្ឋបាលឃុំ និងបណ្ដាភូមិទាំងប្រាំ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំនួន ១០លើក ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន ២៣៤នាក់ ស្រី ១១៣នាក់ ។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-ផ្នែកសេដ្ឋកិច្ច នៅក្នុងឆ្នាំអាណត្តិទី៤ ឃុំកណ្ដោល សាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ ចំនួន ៥ខ្សែ ប្រវែង ១៣,១២០ម៉ែត្រ នៅក្នុងភូមិ
សមិទ្ធិផលនានាដែលសម្រេចបានក្នុងឆ្នាំ២០២១
១-សាងសង់ផ្លូវមេតុង ១ខ្សែប្រវែង០១៧៦ .ម៉ែត្រទទឹង ៥ម៉ែត្រ កំរាស់១៥០ម.ម ស្ថិតនៅភូមិកណ្ដោល អស់ថវិកាចំនួន ៥៨,៨៥០,០០រៀល ជា គម្រោងមូនិធិឃុំ
២.១-សាងសង់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែប្រវែង០,៣៥ .ម៉ែត្រទទឹង ៥ម៉ែត្រ កំរាស់១៥០ម.ម ស្ថិតនៅភូមិធ្នង់ អស់ថវិកាចំនួន ១០,៥០០,០០រៀល ជា គម្រោងមូនិធិឃុំ។

១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-ក្នុងអាណត្តិទី៤ រដ្ឋបាលឃុំ រៀបចំផែនការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដោយបានដាក់បញ្ចូល ក្នុងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគប្រចាំឆ្នាំរបស់ឃុំ ដើម្បីលើកកម្ពស់ការថែរក្សាធនធាន ធម្មជាតិ និងបរិស្ថាន ប្រកបដោយចិរភាព និងការផ្សព្វផ្សាយអំពីសារៈប្រយោជន៍នៃព្រៃឈើ ផ្ដល់ដី សហគមន៍ការពារព្រៃឈើ និង ការផ្សព្វផ្សាយអំពីច្បាប់គ្រប់គ្រងព្រៃឈើជាដើម។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
-ក្នុងអាណត្តិទី៤ រដ្ឋបាលឃុំ បានចូលរួមសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិលនានា ដែលបានចូលមកគាំទ្រសកម្មភាព និងការអនុវត្តគម្រោងនានានៅក្នុងឃុំ ដោយបានជំរុញឱ្យមានការ សហការពីអាជ្ញាធរពាក់ព័ន្ធ ដូចជា មន្រ្តីភូមិ និងអ្នកស្ម័គ្រចិត្តភូមិ ជាដើម និងប្រជាពលរដ្ឋ ក្នុងទទួល សេវាសុខភាពទាំងនោះគ្រប់គ្នា និងបានធ្វើការកៀរគរ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា ឱ្យជួយគាំទ្រគម្រោងឃុំ និងធ្វើរបាយការណ៍ជូនសាលាឃុំ ដើម្បីដាក់បញ្ចូលក្នុង តារាង១.២ (សមិទ្ធិផលដែលសម្រេចបាន) ក្នុងកម្មវិធីវិនិយោគ ប្រចាំឆ្នាំរបស់ឃុំ។
ផ្នែកទី២ ៖បញ្ហាប្រឈម និងសំណូមពរ
២.១.បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ផ្លូវគមនាគមន៍មានការខូចខាតច្រើន ស្នើមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តជួយជួសជុល។
២-ប្រជាពលរដ្ឋតវ៉ាដីធ្លី ស្នើមន្ទីរសុខាភិបាលសាងសង់មណ្ឌលសុខភាព។
៣-ខ្វះមណ្ឌលសុខភាព ស្នើមន្ទីរសុខាភិបាលសាងសង់មណ្ឌលសុខភាព។
៤-សិស្សសាលាមានការថយចុះដោយមូលហេតុតាម ឪពុកម្តាយ សូមឱ្យមន្ទីរអប់រំខេត្តមានវិធានការ ក្នុងការផ្សព្វផ្សាយអប់រំ និងជំរុញដល់មាតាបិតាសិស្ស។
៥-បទល្មើសនេសាទច្រើន ស្នើមន្ទីរកសិកម្មជួយអន្តរាគមន៍ជួយបង្រ្កាបបទល្មើសនេសាទនៅក្នុងឃុំ។
៦-ប្រជាពលរដ្ឋពុំទាន់យល់ច្បាប់ចរាចរណ៍ សូមឱ្យអធិការដ្ឋាននគរបាលស្រុក បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីច្បាប់ចរាចរណ៍ និងផ្ដល់ស្លាកសញ្ញាចរាចរណ៍៕
ថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ May 11, 2022

អត្ថបទទាក់ទង