រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សុខ​ ចេង​ មេឃុំកោះស្ដេច​ បាននាំយកអំណោយជា​ថវិការបស់លោក​ឧកញ៉ា​ ជឹង​ ធានគាត​ និងលោកជំទាវ​ ខូវ​ ដារ៉ូស​ មកប្រគល់ជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច​ សម្រាប់យកទៅកសាង​អាង​ចម្រោះទឹកស្អាត​ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរខេត្តកោះកុង

លោក​ សុខ​ ចេង​ មេឃុំកោះស្ដេច​ បាននាំយកអំណោយជា​ថវិការបស់លោក​ឧកញ៉ា​ ជឹង​ ធានគាត​ និងលោកជំទាវ​ ខូវ ដារ៉ូស មកប្រគល់ជូន​ ដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច​ សម្រាប់យកទៅកសាង​អាង​ចម្រោះទឹកស្អាត​ ដេីម្បីឱ្យ​សិស្សានុសិស្ស​ប្រមាណជាង​ ៤០០នាក់​ បាន​ប្រេីប្រាស់។ រដ្ឋបាលឃុំកោះស្ដេច​ សូមគោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោកឧកញ៉ា​ និងលោកជំទាវ​ និង​សូម​គោរព​ជូនពរនូវពុទ្ធ​ពរ​ទាំងបួនប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។

==============

ថ្ងៃពុធ​ ១១កេីត​ ខែពិសាខ​ ឆ្នាំខាល
ចត្វាស័ក​ ព.ស​ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែឧសភា​ ឆ្នាំ២០២២​

ប្រភព:រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង