រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំតានូន អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(០៥)ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំតានូន អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(០៥)ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំតានូន គឺជាឃុំមួយក្នុងចំណោមឃុំ សរុប០៤ នៃស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹងឃុំភ្ញីមាស ស្រុកគិរីសារគរ ខាងកើតទល់នឹង ឃុំថ្មស ខាងជើងទល់នឹង ឃុំអណ្ដូងទឹក និងខាងត្បូងទល់នឹង ឆកសមុទ្រព្រះសីហនុ។
ឃុំតានូន មានផ្ទៃដីសរុប ២,៦២០គីឡូម៉ែត្រការ៉េ ភូមិចំនួន ៤ភូមិ គ្រួសារសរុប ៦៤២គ្រួសារ ប្រជាពលរដ្ឋសរុប ២,២៦៨នាក់ ស្ត្រីសរុប ១,១០៨នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ៦៤២គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ៦៤២គ្រួសារ ២,២៦៨នាក់ ស្ត្រីសរុប ១,១០៨នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ១,៧០៧នាក់ ប្រជាពលរដ្ឋចំណាកស្រុក ២៣២នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ២នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ បុគ្គលិកកិច្ចសន្យា ១នាក់ មេភូមិ ៤នាក់ អនុប្រធានភូមិ ៤នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ៤នាក់ ស្ត្រី ៣នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ២នាក់ ស្ត្រី ១នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិត
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៦២៣ និងលិខិតដែលបានទទួល ចំនួន ២៨)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៨៩៧ និងលិខិតដែលបានទទួល ចំនួន ២៧)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,១៨៦ និងលិខិតដែលបានទទួល ចំនួន ១៤៣)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥៧២ និងលិខិតដែលបានទទួល ចំនួន ១៣១)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ៤ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៨ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៧១៦ និងលិខិតដែលបានទទួល ចំនួន ៤៧)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ៦ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣,៩៩៤ និងលិខិតដែលបានទទួល ចំនួន ៣៧៦)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ៣លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៩លើក កិច្ចប្រជុំ គ.ក.ន.ក. ៤៩លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ៦១.៤២លានរៀល ផ្នែកសង្គមកិច្ច ៨គម្រោង តម្លៃ ៦លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ៧៩.១៩លានរៀល ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៦លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ៧៩.០៩លានរៀល ផ្នែកសង្គមកិច្ច ៦គម្រោង តម្លៃ ៦លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ៧គម្រោង តម្លៃ ២១២.២២លានរៀល ផ្នែកសង្គមកិច្ច ៧គម្រោង តម្លៃ ៧លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ១៩០.៣៧លានរៀល ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ១៩គម្រោង តម្លៃ ៦៤០.២៩លានរៀល ផ្នែកសង្គមកិច្ច ៣១គម្រោង តម្លៃ ២៩លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ៨គម្រោង តម្លៃ ៦១លានរៀល ផ្នែកសង្គមកិច្ច ៣៧គម្រោង តម្លៃ ៤.២០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៧៧លានរៀល ផ្នែកសង្គមកិច្ច ២១គម្រោង តម្លៃ ៦លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៩៧លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៦លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១៧គម្រោង តម្លៃ ១៣០.៦៥លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៧លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ៦គម្រោង តម្លៃ ១៩០.៤០លានរៀល ផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៤លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៣៩គម្រោង តម្លៃ ៥៥៦លានរៀល ផ្នែកសង្គមកិច្ច ៩១គម្រោង តម្លៃ ២៧.២០លានរៀល)។
១.៧. ការអនុវត្តថវិកា

-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២០៧.៦៥លានរៀល ចំណូលជាក់ស្តែង ២០៥.៨៣លានរៀល ស្មើ ៩៩.១២ភាគរយ) និង(ចំណាយអនុម័ត ២០៧.៦៥លានរៀល ចំណូលជាក់ស្តែង ១៣៤.៥៦លានរៀល ស្មើ ៦៤.៨០ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៤៩.៥៤លានរៀល ចំណូលជាក់ស្តែង ២៤៩.៧៩លានរៀល ស្មើ ១០០.១០ភាគរយ) និង(ចំណាយអនុម័ត ២៤៩.៦៥លានរៀល ចំណូលជាក់ស្តែង ១២៨.៦៩លានរៀល ស្មើ ៥១.៥៧ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣២៨.៧៨លានរៀល ចំណូលជាក់ស្តែង ៣២៩.៣១លានរៀល ស្មើ ១០០.១៦ភាគរយ) និង(ចំណាយអនុម័ត ៣២៨.៧៨លានរៀល ចំណូលជាក់ស្តែង ២១៥.៩៧លានរៀល ស្មើ ៦៥.៦៨ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤៤៩.៩៧លានរៀល ចំណូលជាក់ស្តែង ៣៩៦.៣៨លានរៀល ស្មើ ៨៨.០៩ភាគរយ) និង(ចំណាយអនុម័ត ៤៤៩.៩៧លានរៀល ចំណូលជាក់ស្តែង ២៨៤.៣៤លានរៀល ស្មើ ៦៣.១៩ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤០៧.៧៣លានរៀល ចំណូលជាក់ស្តែង ៤៣១.៣៨លានរៀល ស្មើ ១០៥.៨០ភាគរយ) និង(ចំណាយអនុម័ត ៤០៧.៧៣លានរៀល ចំណូលជាក់ស្តែង ២៥១.៣០២លានរៀល ស្មើ ៦១.៦៣ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៦៤៣.៧០លានរៀល ចំណូលជាក់ស្តែង ១,៦១២.៧០លានរៀល ស្មើ ៩៨.១១ភាគរយ) និង(ចំណាយអនុម័ត ១,៦៤៣.៧០លានរៀល ចំណូលជាក់ស្តែង ១,០១៤.៩៨លានរៀល ស្មើ ៦១.៧៤ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៧ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៧៤ ទ្រព្យសម្បត្តិដែលបានកាត់ចេញ ១១ ទ្រព្យសម្បត្តិសរុប ៦៣ ។
-ឆ្នាំ២០១៨ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៦៣ ទ្រព្យសម្បត្តិដែលបានកាត់ចេញ ៦ ទ្រព្យសម្បត្តិសរុប ៥៧ ។
-ឆ្នាំ២០១៩ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៥៧ ទ្រព្យសម្បត្តិសរុប ៥៧ ។
-ឆ្នាំ២០២០ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៥៧ ទ្រព្យសម្បត្តិសរុប ៥៧ ។
-ឆ្នាំ២០២១ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៥៧ ទ្រព្យសម្បត្តិសរុប ៥៧ ។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ១៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៩នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣០នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ១៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៥នាក់ ស្ត្រី។
-ឆ្នាំ២០២០ វគ្គសិក្សា ២១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៣នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ២១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៣នាក់ ស្ត្រី ២នាក់។
*សរុប វគ្គសិក្សា ៨០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥២នាក់ ស្ត្រី ៦នាក់។
១.១០. សកម្មភាពសេវាសង្គម
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៦)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ ដើម្បីទទួលបានបង្គន់អនាម័យប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៦)។
-គ្រួសារងាយរងគ្រោះដែលឃុំចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១០៨)។
១.១១. ការសម្រុះសម្រួលទំនាស់
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣១)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ១)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ២៣ សំបុត្របញ្ជាក់កំណើត ២២ សំបុត្រអាពាហ៍ពិពាហ៍ ២ សំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ២៦ សំបុត្របញ្ជាក់កំណើត ៩ សំបុត្រអាពាហ៍ពិពាហ៍ ២ សំបុត្រមរណភាព ៨)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ២៣ សំបុត្របញ្ជាក់កំណើត ២២ សំបុត្រអាពាហ៍ពិពាហ៍ ២ សំបុត្រមរណភាព ៥)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៤៦ សំបុត្របញ្ជាក់កំណើត ៤២ សំបុត្រអាពាហ៍ពិពាហ៍ ៨ សំបុត្រមរណភាព ១៣ សេចក្ដីចម្លងសំបុត្រមរណភាព ១៣ )។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៣០ សំបុត្របញ្ជាក់កំណើត ៣៣ សំបុត្រអាពាហ៍ពិពាហ៍ ១៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២០ សំបុត្រមរណភាព ១៣ សេចក្ដីចម្លងសំបុត្រមរណភាព ២០ )។
*សរុប (សំបុត្រកំណើត ១៤៨ សំបុត្របញ្ជាក់កំណើត ១២៨ សំបុត្រអាពាហ៍ពិពាហ៍ ៣៧ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២០ សំបុត្រមរណភាព ៤៨ សេចក្ដីចម្លងសំបុត្រមរណភាព ៣៣)។
១.១៣. ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៩៨០ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះ បោះឆ្នោត (ចាស់ និងថ្មី) ៩៨០នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២១ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះ បោះឆ្នោត (ចាស់ និងថ្មី) ១,០០១នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១០ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះ បោះឆ្នោត (ចាស់ និងថ្មី) ១,០១១នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៧៤ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះ បោះឆ្នោត (ចាស់ និងថ្មី) ១,០៨៥នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៦៨ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះ បោះឆ្នោត (ចាស់ និងថ្មី) ១,៣១៨នាក់)។
១.១៤. ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣១ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១៧៦,០០០រៀល)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២២ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១២៤,០០០រៀល)។

-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១៤ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៦៨,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣៩ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១៦៨,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣១ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១៥០,០០០រៀល)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១៣៧ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៧៤០,០០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-ក្នុងឆ្នាំ២០១៧ ប៉ុស្ដិ៍រដ្ឋបាលឃុំ បានរៀបចំផែនការ ល្បាតតាមភូមិ ក្នុងពេលយប់ ដើម្បីការពារសន្ដិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងឃុំឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍ភូមិឃុំ សុវត្ថិភាព ៩ចំណុច និងបានចុះផ្សព្វផ្សាយរៀងរាល់២ខែម្ដងស្ដីពីភូមិឃុំសុវត្ថិភាព៩ចំណុច នៅតាមភូមិ។
-នៅក្នុងឆ្នាំ២០១៧ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានសហការជាមួយរដ្ឋបាលឃុំ និងបណ្ដាភូមិទាំងបួន បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំនួន ០៣លើក ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន ១២៥នាក់ ស្រី ៦០នាក់ ។
-នៅក្នុងឆ្នាំ២០១៨ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានសហការជាមួយរដ្ឋបាលឃុំ និងបណ្ដាភូមិទាំងបួន បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំនួន ០៦លើក ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន ២៣៥នាក់ ស្រី ១១៣នាក់ ។
-ក្នុងឆ្នាំ២០១៨ ប៉ុស្ដិ៍រដ្ឋបាលឃុំ បានរៀបចំផែនការ ល្បាតតាមភូមិ ក្នុងពេលយប់ ដើម្បីការពារសន្ដិសុខសណ្តាប់ធ្នាប់ សាធារណៈ ក្នុងឃុំឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍ភូមិឃុំ សុវត្ថិភាព ៩ចំណុច និងបានចុះផ្សព្វផ្សាយរៀងរាល់២ខែម្ដង ស្ដីពីភូមិឃុំសុវត្ថិភាព៩ចំណុច នៅតាមភូមិ។
-នៅក្នុងឆ្នាំ២០១៩ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានសហការជាមួយរដ្ឋបាលឃុំ និងបណ្ដាភូមិទាំងបួន បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំនួន ១៤លើក ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន ៤២៣នាក់ ស្រី ១៨៥នាក់ ។ និងបានចែកវេនប្រចាំការនៅប៉ុស្ដិ៍ និងល្បាតតាមភូមិ ២៤ម៉ោង លើ ២៤ម៉ោង ។
-នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក សំឡាន សិរិ ជំទប់ទី១ កំលាំងប៉ុស្ដិ៍រដ្ឋបាល និងអនុភូមិទួលពោធិ៍ បានសហការជាមួយមន្ត្រីឧទ្យានជាតិ និងកំលាំងកងរាជអាវុធហត្ថ បានចុះហាមឃាត់ និងអោយរុះរើការសង់ខ្ទមអាណាធិបតេយ្យចំនួន ១០ខ្នង និងកាប់ទន្រ្ទានដីក្នុងតំបន់ឧទ្យានជាតិ ពីសំណាក់ប្រជាពលរដ្ឋមកពីឃុំថ្មស និងមកពីខេត្តព្រះសីហនុ ។
-នៅក្នុងឆ្នាំ២០២០ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានសហការជាមួយរដ្ឋបាលឃុំ និងបណ្ដាភូមិទាំងបួន បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំនួន ២៣លើក ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន ៥៤០នាក់ ស្រី ២៧១នាក់ ។ និងបានបែងចែកកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានធ្វើការល្បាតនៅតាមបណ្ដាភូមិ និងប្រចាំការនៅប៉ុស្ដិ៍ ២៤ម៉ោង លើ ២៤ម៉ោង ។
-នៅក្នុងខែមីនា ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ប្រជាការពារភូមិ បានដាក់កុងត្រូលសម្រាប់ត្រួតពិនិត្យ និងស្រាវជ្រាវបុគ្គលករណីសង្ស័យជម្ងឺកូវីដ១៩ ២៤ម៉ោង លើ ២៤ម៉ោង នៅភូមិព្រែកខ្យង ។
-នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២១ កំលាំងប៉ុស្ដិ៍រដ្ឋបាលឃុំ មេភូមិគ្រប់ភូមិ និងប្រជាការពារភូមិ បានសហការចុះល្បាតផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានការជួបជុំគ្នាផឹកស៊ី រាំរែក លេងល្បែងស៊ីសង និងអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាលតាមខ្នងផ្ទះ ។
-នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានចូលរួមសហការជាមួយស្នងការនគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុក ចុះការពារសន្ដិសុខ សណ្ដាបធ្នាប់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ១៩ ជូនប្រជាពលរដ្ឋនៅអនុវិទ្យាល័យតានូន ។
-នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កំលាំងប៉ុស្តិ៍តានូនបានចុះការពារសណ្តាប់ធ្នាប់កន្លែងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ នៅមណ្ឌលសុខភាពតានូន
-នៅក្នុងឆ្នាំ២០២១ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានសហការជាមួយរដ្ឋបាលឃុំ និងបណ្ដាភូមិទាំងបួន បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ចំនួន ១០លើក ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន ២៣៤នាក់ ស្រី ១១៣នាក់ ។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច

-ផ្នែកសេដ្ឋកិច្ច នៅក្នុងឆ្នាំអាណត្តិទី៤ ឃុំតានូន សាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ ចំនួន ៥ខ្សែ ប្រវែង ១៣,១២០ម៉ែត្រ នៅក្នុងភូមិទួលពោធិ៍ តានូន និងបាក់រនាស់ ចំណាយថវិកាចំនួន ៣៦៥,៦៥០,០០០រៀល ។ សាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៤៤៤ម៉ែត្រ ទទឹង៦ម៉ែត្រ នៅក្នុងភូមិទួលពោធិ៍ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំចំនួន១៩០,៤០០,០០០រៀល សាងសង់សាលាបឋមសិក្សាភូមិអភិវឌ្ឍន៍ថ្មី ស្ថិតក្នុងភូមិទួលពោធិ៍ ចំនួន០១ខ្នង ធ្វើពីឈើ មានបណ្ដោយ ២៤ម៉ែត្រ ទទឹង ៨ម៉ែត្រ។ សាងសង់អគារសិក្សា អនុវិទ្យាល័យ ១ខ្នង ២ជាន់ ១២បន្ទប់ ផ្ទះសំណាក់គ្រូ១ខ្នង ២ជាន់ ២០បន្ទប់ ទីចាត់ការ១ខ្នង ១ជាន់ ៣បន្ទប់ នៅភូមិបាក់រនាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សាងសង់កុដិថ្ម ប្រក់ក្បឿង ១ខ្នង បណ្ដោយ ម៉ែត្រ១៣ ទទឹង ១១ម៉ែត្រ ក្នុងវត្តសុវណ្ណតេជោ ។ កសាងវត្តគណៈធម្មយុត្តិកនិកាយ និងសាលាឆាន់ ១ខ្នង ក្នុងវត្ត បណ្ដោយ ២៤ម៉ែត្រ ទទឹង ១២ម៉ែត្រស្ថិតក្នុងភូមិទួលពោធិ៍។ បានដំឡើងអំពូលសូឡាតាមបណ្តោយវិថីសាយ ក្នុងភូមិទាំង៤ សាលារៀន និងវត្តបានចំនួន ១៨២គ្រាប់ ។ អន្តរាគមន៍ចាក់វ៉ាក់សាំងការពារជម្ងឺសត្វក្របី ចំនួន ១០លើក។ បណ្ដុះបណ្ដាល បច្ចេកទេសកសិកម្មដល់ប្រជាកសិករចំនួន ៨លើក និងរៀបចំចំការបង្ហាញ ១ចំការ។ ការផ្ដល់ទុនសម្រាប់ប្រជាកសិករលើការអនុវត្តមុខរបរចិញ្ចឹមសត្វ ១លើក និងបានចែកពូជដំណាំ និងពូជសត្វចិញ្ចឹមដល់ប្រជាកសិករចំនួន ២៨០គ្រួសារ ។
-វិស័យសង្គមកិច្ច បានជួយឧបត្ថម្ភដល់ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា ជនងាយរងគ្រោះ តាមរយៈការផ្ដល់ជាស្បៀងអាហារ ថវិកា និងគាំទ្រអាហារូបត្ថម្ភផ្សេងៗ ចំនួន១១២លើក ។ បង្កើនការយកចិត្តទុកដាក់លើអតីតយុទ្ធជន និងបន្ដចូលរួមសហការគាំទ្រការជួសជុលស្ដារលទ្ធភាពជនពិការជារៀងរាល់ឆ្នាំ ។ បានផ្ដល់ប័ណ្ណសមធ៌មជូនគ្រួសារក្រីក្រតាមជុំ និងតាមការស្នើសុំ ព្រមទាំងបានឧបត្ថម្ភថវិកាដល់គ្រួសារក្រីក្រអំឡុងព្រឹត្តិការណ៍កូវីដ-១៩ បានចំនួន២១៨គ្រួសារ និងអ្នកធ្វើចត្តាឡីស័កករណីសង្ស័យជម្ងឺកូវិដ១៩ចំនួន ៦៥គ្រួសារ បានសហការចូលរួមធ្វើការផ្សព្វផ្សាយ កម្មវិធីគណនេយ្យភាពសង្គមនៅសាលាឃុំ សាលារៀន មណ្ឌលសុខភាព និងតាមភូមិទាំងបួន ចំនួន ០៥លើក ។
-វិស័យអប់រំ ឃុំតានូនមានសាលារៀនថ្នាក់បឋមសិក្សាចំនួន ៣កន្លែង អនុវទ្យាល័យ ១កន្លែង។ បានចុះតាមភូមិ ផ្សព្វផ្សាយលើកទឹកចិត្តដល់មាតាបិតា ជំរុញសិស្សានុសិស្សបានចូលរៀនគ្រប់ៗគ្នា បានចំនួន ១០លើក ។ កៀរគរសប្បុរសជន និងអង្គការដៃគូនានាក្នុងការផ្ដល់ជាសម្ភារៈសិក្សាដល់សិស្សានុសិស្ស ចំនួន ២២លើក ។ ផ្ដល់អាហារូករណ៍ដល់សិស្សក្រីក្រជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំ ៣លើក ក្នុងមួយសាលា និងរៀបចំកម្មវិធីផ្តល់រង្វាន់សម្រាប់សិស្សពូកែនៅរាល់ចុងឆ្នាំសិក្សា។ បានរៀបចំរចនាសម្ព័ន្ធគណៈកម្មការគ្រប់គ្រងសាលារៀន ដើម្បីពង្រឹងគុណភាពអប់រំ ចំនួន ៤គណៈកម្មការ ។ និងរៀបចំយុទ្ធការប្រមូលកុមារដែលគ្រប់អាយុចូលរៀន បានចំនួន ៥លើក ។
-សេវាសុខាភិបាល បានផ្ដល់ថ្នាំបង្ការជម្ងឺ ៧មុខដល់កុមារ និងពិនិត្យផ្ទៃពោះតាមភូមិ ក្នុងមួយឆ្នាំ១២លើក សរុបចំនួន ៦០លើក។ ផ្ដល់កាតវីងជូនស្រ្តីក្រីក្រដែលទៅពិនិត្យផ្ទៃពោះ និងសម្រាលកូននៅមណ្ឌលសុខភាពចំនួន ២១លើក ។ ផ្សព្វផ្សាយអំពីការធ្វើអនាម័យនៅមូលដ្ឋាន ការហូបស្អាត និងរស់នៅស្អាតជាដើម ចំនួន ១០លើក ។ ចុះផ្សព្វផ្សាយការបង្ការ និងទប់ស្កាត់ជម្ងឺកូវិដ ១៩ ដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ៤លើក ។ ចែកមុងជ្រលក់ថ្នាំ ១លើក ស្មើនឹង ៦០០គ្រួសារ ។ បានផ្ដល់បង្គន់អនាម័យជូនប្រជាជនក្រីក្រគ្មានបង្គន់អនាម័យប្រើប្រាស់តាមភូមិ ចំនួន ៨៩បង្គន់ និងចែកពាងយក្សជូនប្រជាពលរដ្ឋក្រីក្រខ្វះទឹកស្អាតប្រើប្រាស់ ចំនួន១០៧ពាង គាំទ្រដោយ អង្គការ CZECH Republic and New Zealand Aid ។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-ក្នុងអាណត្តិទី៤ រដ្ឋបាលឃុំ រៀបចំផែនការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដោយបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគប្រចាំឆ្នាំរបស់ឃុំ ដើម្បីលើកកម្ពស់ការថែរក្សាធនធានធម្មជាតិ និង បរិស្ថាន ប្រកបដោយចិរភាព និងការផ្សព្វផ្សាយអំពីសារៈប្រយោជន៍នៃព្រៃឈើ ផ្ដល់ដីសហគមន៍ការពារព្រៃឈើ និង ការផ្សព្វផ្សាយអំពីច្បាប់គ្រប់គ្រងព្រៃឈើជាដើម។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
-ក្នុងអាណត្តិទី៤ រដ្ឋបាលឃុំ បានចូលរួមសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិលនានា ដែលបានចូលមកគាំទ្រសកម្មភាព និងការអនុវត្តគម្រោងនានានៅក្នុងឃុំ ដោយបានជំរុញឱ្យមានការសហការពីអាជ្ញាធរពាក់ព័ន្ធ ដូចជា មន្រ្តីភូមិ និងអ្នកស្ម័គ្រចិត្តភូមិ ជាដើម និងប្រជាពលរដ្ឋ ក្នុងទទួលសេវាសុខភាពទាំងនោះគ្រប់គ្នា និងបានធ្វើការកៀរគរ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា ឱ្យជួយគាំទ្រគម្រោងឃុំ និងធ្វើរបាយការណ៍ជូនសាលាឃុំ ដើម្បីដាក់បញ្ចូលក្នុង តារាង១.២ (សមិទ្ធិផលដែលសម្រេចបាន) ក្នុងកម្មវិធីវិនិយោគ ប្រចាំឆ្នាំរបស់ឃុំ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ

១-ផ្លូវគមនាគមន៍មានការខូចខាតច្រើន ស្នើមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តជួយជួសជុល។
២-ខ្វះឆ្មបជំនាញនៅមណ្ឌលសុខភាព ស្នើមន្ទីរសុខាភិបាលខេត្តផ្ដល់ពេទ្យឆ្មបនៅមណ្ឌលសុខភាព។
៣-ខ្វះអគារសម្រាប់បុគ្គលិកមណ្ឌលសុខភាពស្នាក់នៅ ស្នើមន្ទីរសុខាភិបាលសាងសង់អគារស្នាក់នៅសម្រាប់បុគ្គលិកមណ្ឌលសុខភាព។
៤-សិស្សសាលាមានការថយចុះដោយមូលហេតុតាម ឪពុកម្តាយ ទៅប្រកបមុខរបរនៅក្រៅឃុំ សូមឱ្យមន្ទីរអប់រំខេត្តមានវិធានការក្នុងការផ្សព្វផ្សាយអប់រំ និងជំរុញដល់មាតាបិតាសិស្ស ឱ្យយល់ពីតម្លៃនៃការសិក្សារបស់កូន។
៥-បទល្មើសនេសាទច្រើន ស្នើមន្ទីរកសិកម្មជួយអន្តរាគមន៍ជួយបង្រ្កាបបទល្មើសនេសាទនៅក្នុងឃុំ។
៦-ប្រជាពលរដ្ឋពុំទាន់យល់ច្បាប់ចរាចរណ៍ សូមឱ្យអធិការដ្ឋាននគរបាលស្រុក បើកវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ចរាចរណ៍ និងផ្ដល់ស្លាកសញ្ញាចរាចរណ៍៕
ថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ May 11, 2022

អត្ថបទទាក់ទង