រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំថ្មស អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំថ្មស អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំ ថ្មស គឺជាឃុំ សង្កាត់មួយក្នុងចំណោមឃុំ សរុប ០៤ នៃ ស្រុកបូទុមសាគរ ខេត្ត កោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹង ឃុំតានូន ខាងកើតទល់នឹង សមុទ្រ ខាងជើងទល់នឹង ឃុំអណ្តូងទឹក និងខាងត្បូងទល់នឹង សមុទ្រ។
ឃុំ ថ្មស មានភូមិចំនួន ០៥ គឺភូមិថ្មស ស្រែត្រាវ ស្រែថ្មី ចំការលើ និង មាន ៖ផ្ទៃដីសរុប ២៤,២៤១គីឡូម៉ែត្រការ៉េ មានភូមិចំនួន ៥ ភូមិ គ្រួសារ ចំនួន ២,៣២៧គ្រួសារ ប្រជាពលរដ្ឋសរុប ចំនួណ ១០,០៧៥នាក់ ស្រី្តសរុបចំនួន ៤,៩៨០នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ២,៣២៧គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ២,៣២៧គ្រួសារ ប្រជាពលរដ្ឋសរុប ១០,០៧៥នាក់ ប្រជាពលរដ្ឋជាស្រ្តី ៤,៩៨០នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៥,៦៩៣នាក់ ប្រជាពលរដ្ឋចំណាកស្រុក ២១៥នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ៧នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ មេភូមិ ៥នាក់ អនុប្រធានភូមិ ៥នាក់ ស្ត្រី ៤នាក់ សមាជិកភូមិ ៥នាក់ ស្ត្រី ១នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ១នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,១៨៤ និងលិខិតដែលបានទទួល ចំនួន ៤០)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៣៦ និងលិខិតដែលបានទទួល ចំនួន ៦៥)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៧ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,២០៦ និងលិខិតដែលបានទទួល ចំនួន ៧០)។
-ឆ្នាំ២០២០ (ចំនួន ១២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,០៣៥ និងលិខិតដែលបានទទួល ចំនួន ៩១)។
-ឆ្នាំ២០២១ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,៨២៤ និងលិខិតដែលបានទទួល ចំនួន ១១០)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៦,៦១២ និងលិខិតដែលបានទទួល ចំនួន ៣៧៦)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥ កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៦ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៩ កិច្ចប្រជុំ គ.ក.ន.ក. ៥៤លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ៨គម្រោង តម្លៃ ៤៦១លានរៀល ផ្នែកសង្គមកិច្ច ១៣គម្រោង តម្លៃ ៦៥៨លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ២លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ២គម្រោង តម្លៃ ៣៩៨លានរៀល ផ្នែកសង្គមកិច្ច ១៨គម្រោង តម្លៃ ៨៧៣លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ២លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១០គម្រោង តម្លៃ ៩៤១លានរៀល ផ្នែកសង្គមកិច្ច ២៥គម្រោង តម្លៃ ៨១៩លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ២លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ៦គម្រោង តម្លៃ ១៥៦លានរៀល ផ្នែកសង្គមកិច្ច ២៥គម្រោង តម្លៃ ៧១២លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ២លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១៤គម្រោង តម្លៃ ៤០៥លានរៀល ផ្នែកសង្គមកិច្ច ២០គម្រោង តម្លៃ ៧០លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ២លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៤០គម្រោង តម្លៃ ២,៣៦១លានរៀល ផ្នែកសង្គមកិច្ច ១០១គម្រោង តម្លៃ ៣,៧៦៩លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៥គម្រោង តម្លៃ ១០លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ៨គម្រោង តម្លៃ ៤៦១លានរៀល ផ្នែកសង្គមកិច្ច ១៣គម្រោង តម្លៃ ៦៥៨លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ២លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ២គម្រោង តម្លៃ ៣៩៨លានរៀល ផ្នែកសង្គមកិច្ច ១៨គម្រោង តម្លៃ ៨៧៣លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ២លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១០គម្រោង តម្លៃ ៩៤១លានរៀល ផ្នែកសង្គមកិច្ច ២៥គម្រោង តម្លៃ ៨១៩លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ២លានរៀល)។

-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ៦គម្រោង តម្លៃ ១៥៦លានរៀល ផ្នែកសង្គមកិច្ច ២៥គម្រោង តម្លៃ ៧១២លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ២លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១៤គម្រោង តម្លៃ ៤០៥លានរៀល ផ្នែកសង្គមកិច្ច ២០គម្រោង តម្លៃ ៧០លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១គម្រោង តម្លៃ ២លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៤០គម្រោង តម្លៃ ២,៣៦១លានរៀល ផ្នែកសង្គមកិច្ច ១០១គម្រោង តម្លៃ ៣,៧៦៩លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៥គម្រោង តម្លៃ ១០លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២៧៨.២២លានរៀល ចំណូលជាក់ស្តែង ២៧៦.៧២លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២៧៨.២២លានរៀល ចំណូលជាក់ស្តែង ២៤១.៥២លានរៀល ស្មើ ៨៦.៨០ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៦៨.២១លានរៀល ចំណូលជាក់ស្តែង ២៦៨.២១លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២៦៨.២១លានរៀល ចំណូលជាក់ស្តែង ២២៦.៨៥លានរៀល ស្មើ ៨២.៥៧ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៤០១.១៧លានរៀល ចំណូលជាក់ស្តែង ៤០១.១៧លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤០១.១៧លានរៀល ចំណូលជាក់ស្តែង ៣៩៩.៣៣លានរៀល ស្មើ ៩៩.៥៤ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤៧២.៥៥លានរៀល ចំណូលជាក់ស្តែង ៤៧២.៥៥លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤៧២.៥៥លានរៀល ចំណូលជាក់ស្តែង ៣៣៩.៦០លានរៀល ស្មើ ៧១.៧១ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤៥១.៧៤លានរៀល ចំណូលជាក់ស្តែង ៤៥១.៧៤លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤៥១.៧៤លានរៀល ចំណូលជាក់ស្តែង ៣៩១.១៩លានរៀល ស្មើ ៨៦.៥៩ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៧ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១០។
-ឆ្នាំ២០១៧ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ២ ។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ១៧វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៧៣នាក់ ស្ត្រី ១៤នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ១៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១០៣នាក់ ស្ត្រី ២៦នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ១៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤៤នាក់ ស្ត្រី ៩នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ១៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៩នាក់ ស្ត្រី ៧នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ១៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤១នាក់ ស្ត្រី ៨នាក់។
*សរុប វគ្គសិក្សា ៧៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៩០នាក់ ស្ត្រី ៦៣នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ សង្កាត់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១០)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់សម្រាប់កែលម្អអនាម័យ(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១១៧)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២៩)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៩៥៧)។
-ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពីឃុំ សង្កាត់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២៥)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៨៦)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ៦៥)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ១៣៩ សំបុត្របញ្ជាក់កំណើត ៨០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៥ សំបុត្រអាពាហ៍ពិពាហ៍ ១៣ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៨ សំបុត្រមរណភាព ២១ សេចក្ដីចម្លងសំបុត្រមរណភាព ១០)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ១៤៧ សំបុត្របញ្ជាក់កំណើត ៦៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៨០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៤ សំបុត្រអាពាហ៍ពិពាហ៍ ១៦ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១០ សំបុត្រមរណភាព ២១ សេចក្ដីចម្លងសំបុត្រមរណភាព ១៣)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ១៥៨ សំបុត្របញ្ជាក់កំណើត ៧៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៩៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣ សំបុត្រអាពាហ៍ពិពាហ៍ ៩០ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៤៧ សំបុត្រមរណភាព ២៤ សេចក្ដីចម្លងសំបុត្រមរណភាព ១០)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ១៧០ សំបុត្របញ្ជាក់កំណើត ៩៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៨០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៧ សំបុត្រអាពាហ៍ពិពាហ៍ ១៣៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២១ សំបុត្រមរណភាព ២៣ សេចក្ដីចម្លងសំបុត្រមរណភាព ២១)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ១៧៨ សំបុត្របញ្ជាក់កំណើត ១១៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣៥ សំបុត្រអាពាហ៍ពិពាហ៍ ១១៦ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣៥ សំបុត្រមរណភាព ៣៩ សេចក្ដីចម្លងសំបុត្រមរណភាព ១៦)។
*សរុប (សំបុត្រកំណើត ៧៩០ សំបុត្របញ្ជាក់កំណើត ៤៣៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣៥៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៩៤ សំបុត្រអាពាហ៍ពិពាហ៍ ៣៧០ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១២១ សំបុត្រមរណភាព ១០៧ សេចក្ដីចម្លងសំបុត្រមរណភាព ៧០)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត

-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៧៣ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៦នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣,៩៨៥នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៦២ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៨នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤,២៤៧នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥៥ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៥នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤,៣០២នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៩៧នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១០នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤,៤៨១នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥៤៩ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៣នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៤,៩៣៨នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១,១៨៤ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៦២២,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១,២០៦ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤២៧,៧០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១,០៣៥ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២៩៦,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១,៨២៤ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៥០០,០០០រៀល)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៦,៦១២ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២,៣៥៥,៧០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-បានសហការជាមួយប៉ុស្តិ៍រដ្ឋបាល និងកំលាំងចំរុះរបស់ស្រុក បង្ក្រាបល្បែ់ងស៊ីសងគ្រប់ប្រភេទនិងបង្ក្រាបការជួញដូរ ការប្រើប្រាស់ ការចរាចរ ការផលិត និងការសេពគ្រឿងញៀន ដើម្បីសម្រួល និងរក្សាសុវត្ថិភាពសន្តិសុខជូនដល់ ប្រជាជនក្នុងមូលដ្ឋានបានល្អប្រសើរ និងបានផ្តល់សេវារដ្ឋបាល សាធារណៈបានល្អប្រសើរ។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
១-សេដ្ឋកិច្ច ឃុំថ្មស ជាឃុំមួយដែលមានទីប្រជុំជនធំបង្គួរ ស្ថិតក្នុងភូមិថ្មស មានទីផ្សារលក់ដូរ ផ្ទះសំណាក់ សាខាធនាគារ សាខាមីក្រូហិរញ្ញវត្ថុ ដែលបង្ហាញពីការរីកចម្រើនរបស់មូលដ្ឋាន លំនៅដ្ឋានប្រជាជនកាន់តែមានភាពមាំទាំស្រស់ស្អាត មានសោភណភាព ទាំងនៅទីប្រជុំជន និងនៅទីជនបទ ។ ផ្លូវគមនាគមន៍ ធ្វើដំណើរក្នុងភូមិ មានកែប្រែពីផ្លូវដីធម្មតា ទៅជាផ្លូវក្រាលគ្រួសក្រហម និងផ្លូវបេតុង មានស្ពានឆ្លងកាត់ មានប្រឡាយបង្ហូរទឹក សំរួលដល់ការធ្វើដំណើរ និងរក្សាបានអនាម័យកាន់តែបានល្អប្រសើរ ។ ទីប្រជុំជនក្នុងឃុំ មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ដែលមានវិសាលភាពគ្របដណ្តប់កាន់តែធំទៅៗក្នុងឃុំ ហើយមានតម្លៃសមរម្យដែលខុសពីពេលមុន ។
២-សង្គមកិច្ច ផ្នែកអប់រំ បានសាងសង់សាលារៀន ថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យឱ្យបាននៅជិតភូមិ ដើម្បីលើកទឹកចិត្តដល់មាតាបិតា និងសិស្សានុសិស្សបាននឹងនចិត្ត កាត់បន្ថយបានការ បោះបង់ចោលការសិក្សាបានមួយកំរិតធំ និងជាឃុំមួយនៅក្នុងស្រុកបូទុមសាគរ ដែលមានថ្នាក់សិក្សារហូតដល់វិទ្យាល័យ។ បានបើកថ្នាក់អក្ខរកម្មសំរាប់អប់រំយុវវ័យនៅក្រៅសាលានិងមនុស្សពេញវ័យឱ្យមានចំណេះដឹង និងចំណេះធ្វើនៅតាមភូមិ។
២-១-បានជំរុញការបណ្តុះបណ្តាលដល់យុវ័យស្តីពីកម្មវិធីស្តារសហគមន៍ផ្តល់ទុននៅក្នុងភូមិ ដើម្បី ឱ្យមានមុខរបរធ្វើអាជីវកម្ម និងទុនបង្វិលក្នុងគោលបំណងកាត់បន្ថយ ភាពអត់ការងារធ្វើ និងភាពក្រីក្រ។
២-២-ផ្នែកសុខាភិបាល បានផ្តល់សេវាសុខភាពដោយចាក់ថ្នាំបង្ការជម្ងឺ០៩មុខ ឱ្យដល់ស្ត្រី និងកុមារ បានគ្រប់ៗភូមិ ព្រមទាំងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តដើម្បីចុះទៅអប់រំនិងថែទាំអ្នកជម្ងឺរ៉ាំរ៉ៃ អ្នកកើតអេដស៍ ក្នុងបំណងលើកទឹកចិត្តដល់អ្នកជម្ងឺ។
២-៣-បានចុះជួយសង្គ្រោះ ដល់ប្រជាជនដែលរងគ្រោះ ដោយគ្រោះធម្មជាតិ អគ្គីភ័យ និងជួយឧបត្ថម្ភនូវ សំភារៈនឹងស្បៀងដល់ប្រជាជនក្រីក្រ ដែលរស់នៅក្នុងភូមិ។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-បានជម្រុញ និងបំផុសដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា ការពារសម្បត្តិធម្មជាតិ ចេះរស់នៅឱ្យមាន អនាម័យជុំវិញលំនៅដ្ឋានរបស់ខ្លួន ព្រមទាំង សាងសង់អាងទឹក ជីកអណ្តូង ទឹកស្អាតនៅតាមសហគមន៍របស់ខ្លួន ។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
-បានកៀងគរ មន្ទីរ ការិយាល័យ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជនទាំងក្នុងនិងក្រៅស្រុក គាំទ្រគម្រោងឃុំ និងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ប្រជាពលរដ្ឋគ្មានមុខរបរច្បាសស់លាស់ សំណើ ជួយបង្កើនមុខរបរដល់ប្រជាពលរដ្ឋក្នុងឃុំថ្មស។
២-បញ្ហាអគ្គីភ័យ សុំទ្បានទឹកមួយសម្រាប់ប្រចាំការនៅប៉ុស្តិ៍រដ្ឋបាល។

៣-ប្រជាពលរដ្ឋពុំទាន់យល់ច្បាប់ចរាចរណ៍ សូមឲ្យអធិការដ្ឋាននគរបាលស្រុក បើកវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ចរាចរណ៍ និងផ្ដល់ស្លាកសញ្ញាចរាចរណ៍(សិស្សានុសិស្ស)។
៤-ខ្វះទីតាំងចាក់សំរាម ស្នើសុំដីសម្រាប់ធ្វើទីតាំងចាក់សំរាម។
៥-ការទុកដាក់សំរាមមិនបានត្រឹមត្រូវ ការដាក់ធុងសំរាមតាមទីសាធារណ និងតាមខ្នងផ្ទះ
របស់ប្រជាជន។
៦-ផលនេសាទថយចុះជារៀងរាល់ឆ្នាំ ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងចុះល្បាត
ជាប្រចាំ។
២.២. យោបល់ និងសំណូមពរ
-ដីធ្លីសហគមន៍ការពារព្រៃឈើឃុំថ្មស ប្រមាណ ៧៥% ត្រូវបានចូលដីតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុម
ហ៊ុនរ៉ូយ៉ាល់គ្រុប និងសល់ដីប្រមាណ ២៥%
-សូមកាត់ឆ្លៀលជូនប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់និងអាស្រ័យផល ជាក់ស្តែង ដោយតំបន់សហគមន៍ការពារព្រៃឈើនេះ មានទំហំ ២០០៥ហិកតា និងបានទទួលស្គាល់នៅថ្ងៃទី ០៣
ខែកក្កដា ឆ្នាំ ២០១២ ដោយ បណ្ឌិតជិវវិទ្យា ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន តែរដ្ឋបាលឃុំថ្មស ទើបទទួលបានលិខិតនៅចុងឆ្នាំ២០១៩ ហើយមិនបានរៀបចំសហគមន៍ ស្របច្បាប់នៅហើយ ពេលដឹងថា ដីសហគមន៍ចូលក្រុមហ៊ុនរ៉ូយ៉ាល់អស់ទើបជម្រាបខាងរដ្ឋបាលឃុំ ឲ្យដឹង ថាមានដីសហគមន៍៕
ថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ May 11, 2022

អត្ថបទទាក់ទង